លោក ញ៉ាញ់ ជាបហ៊ង ជួបប្រជុំជាមួយប្រជាពលរដ្ឋ ពាក់ព័ន្ធនិងដំណើរការដោះស្រាយផលប៉ះពាល់ លើគម្រោងស្ដារប្រព័ន្ធធារាសាស្រ្តប្រឡាយមេរលាំងជ្រៃខាងត្បូង
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ រួមជាមួយ លោក កង សំណាង អភិបាលរងស្រុកគងពិសី ការិយាល័យជំនាញ និងអាជ្ញាធរមូលដ្ឋានឃុំ ភូមិ បានអញ្ជេីញជួបប្រជុំជាមួយប្រជាពលរដ្ឋដែលពាក់ព័ន្ធ បន្តផ្សព្វផ្សាយជូនពីកិច្ចដំណើរការគម្រោង ការដំណើរការដោះស្រាយផលប៉ះពាល់ លើគម្រោងស្ដារឡើងវិញប្រព័ន្ធ
ធារាសាស្រ្តប្រឡាយមេរលាំងជ្រៃខាងត្បូង ក្រោមគម្រោងកាងារជួសជុលស្ដារឡើងវិញ និងធ្វើទំនើបកម្មនូវគម្រោងប្រព័ន្ធដោះទឹក និងបង្វែរទឹកជំនន់ចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ ជូនបងប្អូនប្រជាពលរដ្ឋ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៕