**កម្ពុជា ទទួលបានពានរង្វាន់អន្តរជាតិកម្រិត ពានរង្វាន់ជើងឯកធំ (Grand Champion) និងពានរង្វាន់ជើងឯក (Champion )តាមវិញ្ញាសាចំនួន២ ក្នុងព្រឹត្តិការណ៍ «ប្រកួតម៉ូតសក់ និងសម្រស់ អាស៊ីប៉ាស៊ីហ្វិក» លើកទី២៨ ឆ្នាំ២០២៤**ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះអនុញ្ញាតជូនសមាជិគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលបង្គំគាល់សម្ដែងការគួរសម**ស្លាកលេខយានយន្តនគរបាលជិត ២ពាន់គ្រឿង ត្រូវបានដកចេញពីបញ្ជីគ្រប់គ្រង ក្រោយបទបញ្ជារបស់សម្តេចធិបតីហ៊ុន ម៉ាណែត**ឯកឧត្តម ហេង សួរ ដឹកនាំប្រតិភូផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធឧបាសិកា នូ ម៉ាឡា ត្រូវជាម្តាយបង្កើត ឯកឧត្តម អ៊ុំ រាត្រី**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិធីចូលកាន់តំណែង របស់ថ្នាក់ដឹកនាំថ្មីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី**ទេសរដ្ឋមន្ដ្រី ថោង ខុន៖ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» គឺជាព្រឹត្តិការណ៍កីឡា-វប្បធម៌-ទេសចរណ៍ ដ៏មានសារៈសំខាន់**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញទទួលទានអាហារព្រឹក ពិភាក្សាការងារក្រៅផ្លូវការជាមួយប្រធានរដ្ឋសភាឡាវ និងវៀតណាម**លោក Netanyahu អះអាងថា ក្រុម Hamas នឹងលែងគ្រប់គ្រងតំបន់ Gaza បន្ទាប់ពីលោក Sinwar ស្លាប់**យោធា​អ៊ីស្រាអែល​បញ្ជាក់​ថា​ ខ្លួនបាន​សម្លាប់​មេដឹកនាំ​ក្រុម​ហាម៉ាស់​ លោក Yahya Sinwar**លោក Scholz ប្រឆាំងនឹងជម្លោះពន្ធជាមួយចិន**អ្នកការទូតកំពូលរបស់ចិន អំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការចិន-ប្រេស៊ីលឱ្យកាន់តែស៊ីជម្រៅ**គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ទូទាំងប្រទេស នាថ្ងៃទី២២ តុលា**គិតត្រឹមពាក់កណ្តាលខែតុលា នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឈនភាពការងារបាន១៤, ៥០% ហើយ**គណៈប្រតិភូអតីតកងទ័ពស្ម័គ្រចិត្ត នៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ច នៅយោធភូមិភាគទី៤**បណ្ឌិត យង់ ពៅ៖ បាតុភាពកើតមានក្នុងពន្ធនាគារ ម១ បង្ហាញពីភាពអនាធិបតេយ្យនៅពន្ធនាគារ ប៉ះពាល់មុខមាត់រាជរដ្ឋាភិបាល និងប្រទេសជាតិ ដែលត្រូវពង្រឹងការអនុវត្តវិន័យនិងធានាឱ្យបានការគ្រប់គ្រងតឹងរ៉ឹងបំផុត**ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំប្រជុំរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌ មន្រ្តីនរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤**ស្នងការខេត្តឧត្តរមានជ័យ ជំរុញក្រុមការងារបច្ចេកទេសប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ត្រូវធ្វើឱ្យបានម៉ឹងម៉ាត់ ច្បាស់លាស់ តម្លាភាព និងប្រសិទ្ធភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤**កម្ពុជា-ឡាវ ឯកភាពគ្នាចំនួន ៨ចំណុចលើអនុស្សរណៈ ដើម្បីបន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង**រដ្ឋមន្រ្ដីក្រសួងវប្បធម៌ អនុញ្ញាតឱ្យតំណាងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា ចិនចូលជួបសម្តែងការគួរសម និងសុំផ្តល់អនុសាសន៍ណែនាំ

សម្តេចធិបតី៖ រាជរដ្ឋាភិបាល ផ្តោតលើកិច្ចការកែទម្រង់ ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ វៃឆ្លាត និងស្អាតសំ្អ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ផ្តោតលើកិច្ចការនៃការកែទម្រង់ ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ វៃឆ្លាត និងស្អាតសំ្អ តាមរយៈការតាមដាន ការត្រួតពិនិត្យ ការអង្កេត ការស្រាវជ្រាវដំណើរការនៃការអនុវត្តការងារ ដើម្បីវាយតម្លៃលើការទទួលខុសត្រូវ និងវិនិច្ឆ័យគុណសម្បតិ្ត គុណវិបត្តិ ក្នុងបំណងកែលម្អឱ្យកាន់តែប្រសើរទ្បើង ។

នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងអធិការកិច្ច នៅសណ្ឋាគារសុខាភ្នំពេញ ។

នៅក្នុងពិធីដ៏អធិកអធម សម្តេចធិបតី បានធ្វើការគូសបញ្ជាក់ថា កិច្ចការអាទិភាពមួយក្នុងចំណោមកិច្ចការងារស្នូលរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា គឺអភិបាលកិច្ច ដោយមានន័យថាយើងត្រូវរៀបចំផ្ទះឱ្យបានស្អាតបាត ទើបមានផាសុកភាពល្អ បង្កឱ្យការបម្រើប្រជាជនកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ក្នុងន័យនេះ ក្រសួងអធិការកិច្ចបានប្តូរឈ្មោះប៉ុន្តែភារកិច្ចស្នូលនៅតែបន្តដដែល ហើយការប្តូរឈ្មោះនេះក៏ជាការបង្ហាញនូវឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការសម្រួចភារកិច្ចរបស់ក្រសួង ដើម្បីឱ្យដើរតួនាទីកាន់តែសកម្មក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើកិច្ចការនៃការពង្រឹងអភិបាលកិច្ច ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ផ្តោតលើកិច្ចការងារការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ វៃឆ្លាត និងស្អាតសំ្អ តាមរយៈការតាមដាន ការត្រួតពិនិត្យ ការអង្កេត ការស្រាវជ្រាវដំណើរការនៃការអនុវត្តការងារ ដើម្បីវាយតម្លៃលើការទទួលខុសត្រូវ និងវិនិច្ឆ័យគុណសម្បតិ្ត គុណវិបត្តិ ក្នុងបំណងកែលម្អឱ្យកាន់តែប្រសើរទ្បើង ។ ក្នុងបរិការណ៍នេះ កិច្ចការងារអធិការកិច្ច គឺជាអាទិភាពចម្បង ប្រកបដោយប្រសិទ្ធភាព និងភាពប្រទាក់ក្រទ្បា ដើម្បីជួយដល់អភិក្រមចំនួន ៤ គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល » ក្នុងចំណោមអភិក្រមទាំង ៥ ដែល សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដាក់ចេញ ដើម្បីបន្តកែទម្រង់ស្ថាប័ន និងលើកកម្ពស់អភិបាលកិច្ចក្នុងវិស័យសាធាណៈ ។ ជាងនេះទៀត ដោយកិច្ចការអធិការកិច្ចជាកិច្ចការងារស្មុគ្រស្មាញ ដូច្នេះទាមទារនូវការកសាងសមត្ថភាព និងបំពេញលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួន មានដូចជា៖ (១) ការកសាងធនធានមនុស្ស (២) ការៀបចំយន្តការ និងរបៀបរបបការងារ (៣) ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និង (៤) កិច្ចសហការ ការលើកទឹកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក ។

នៅក្នុងឱកាសនោះផងដែរ សម្តេចធិបតី បានកោតសសើរដល់ ថ្នាក់ដឹកនាំ និងមន្ត្រី រាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអធិការកិច្ច ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ឥតឈប់ឈរប្រកបដោយភាពម៉ឺងម៉ាត់, ប្រាកដនិយមក្នុងស្មារតីសាមគ្គីភាព, ឯកភាពផ្ទៃក្នុង និងកិច្ចសហការគ្នា រហូតទទួលបានសមិទ្ធផលការងារដែលក្រសួងអធិការកិច្ចសម្រេចបាននៅឆ្នាំ ២០២៣ កន្លងទៅ ។ ជាក់ស្តែង, ក្រសួងបានដោះស្រាយ បណ្តឹងពីគ្រប់មជ្ឈដ្ឋាន, ជាពិសេស ការងារស៊ើបអង្កេតករណីបណ្តឹងរ៉ាំរ៉ៃ ពាក់ព័ន្ធនឹងទំនាស់ដីធ្លី ដោយប្រើយន្តការសម្របសម្រួលបញ្ចប់ទំនាស់, ផ្អែកលើគោលការណ៍ «ឈ្នះ-ឈ្នះ», ពោលគឺ គូភាគីទទួលយកដោយពេញចិត្ត, និងសន្សំសំចៃ ដែលមិនចាំបាច់ចាយលើសេវាមេធាវី ។ ទន្ទឹមនេះ សម្តេចធិបតី ក៏បានជំរុញលើកទឹកចិត្តឱ្យបន្តរួមគ្នារៀបចំ និងអនុវត្តផែនការថ្មីៗ ប្រកបដោយសង្គតិភាពជាមួយគោលដៅ នៃវិស័យអធិការកិច្ច សំដៅបន្តលើកកម្ពស់ការងារអធិការកិច្ច និងជំរុញការចូលរួមឱ្យកាន់តែសកម្មខ្លាំង បន្ថែមទៀតពីគ្រប់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិបាលកិច្ច និងស្ថាប័នល្អ និងមានគុណភាពខ្ពស់ នៅកម្ពុជា ។
សូមបញ្ជាក់ផងដែរថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានបង្កើត នៅក្នុងនីតិកាលទី ២ នៃរដ្ឋសភា ក្នុងគោលបំណងតាមដាន, ត្រួតពិនិត្យ និងវាយតម្លៃ តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព នៃការអនុវត្តបេសកកម្ម និងគោលនយោបាយរបស់ក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពសាធារណៈទាំងអស់ សំដៅជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, កាត់បន្ថយភាពក្រីក្រ និង លើកកម្ពស់ជីវភាពរបស់ប្រជាជន ។ ចំពោះការប្តូរឈ្មោះមកជាក្រសួងអធិការកិច្ច នាពេលនេះ, រាជរដ្ឋាភិបាលនីតិកាលទី ៧ និងបន្តបន្ទាប់ នៃរដ្ឋសភា មានចេតនាបង្ហាញអំពីឆន្ទៈមុតស្រួច និងឥតងាករេ ក្នុងការកែទម្រង់ស៊ីជម្រៅនូវប្រព័ន្ធរដ្ឋបាល និង សេវាសាធារណៈ នៅកម្ពុជា តាមរយៈការកែទម្រង់ និងកាអភិវឌ្ឍស្ថាប័ន, ការលើកកម្ពស់អភិបាលកិច្ច, ការធ្វើទំនើបកម្មស្ថាប័ន, ការកសាង និងការអភិវឌ្ឍមូលធនមនុស្ស, និងការជំរុញអធិការកិច្ច ពិសេស “អធិការកិច្ចបែបឌីជីថល” ដោយអនុវត្តអភិក្រម “វះកាត់” នៅពេលចាំបាច់ ៕

អត្ថបទដែលជាប់ទាក់ទង