**រាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលមានឯកឧត្តម សាយ សំអាល់ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាសហប្រធាន**ពី “BRICS” រហូតដល់ “មហាBRICS” តម្រិះប្រាជ្ញារបស់ប្រទេសចិនជំរុញឱ្យយន្តការកិច្ចសហប្រតិបត្តិការ BRICSអភិវឌ្ឍដោយស្ថិរភាព**រដ្ឋមន្រ្តីសុខាភិបាល៖ ក្មួយៗនិស្សិតទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីនាំយកនូវចំណេះដឹងមកអភិវឌ្ឍប្រទេស និងចែករំលែកដល់ប្អូននិស្សិតជំនាន់ក្រោយ**សម្តេចធិបតី ណែនាំឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អំឡុងពេលព្រះរាជពិធីបុណ្យអុំទូក**សម្តេចធិបតី ណែនាំបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យរាល់ការដាក់ចេញគោលការណ៍ និងនីតិវិធីបែបបទនានា ដោយបង្កលក្ខណៈងាយស្រួល ដើម្បីជំរុញការវិនិយោគ និងវិស័យទេសចរណ៍**ឯកឧត្តម សួស យ៉ារ៉ា ទទួលជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាខេត្តGyeongsangbuk-do**សម្តេចធិបតី ណែនាំឱ្យក្រសួងការបរទេស រៀបចំបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន ប្រទេសចិន**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាការរៀបចំបញ្ជីកម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ម្ចាស់ជ័យលាភីលេខ១ និពន្ធបទចម្រៀង «ម្លប់សក្ការៈ» ក្នុងការប្រកួតចម្រៀងអបអរព្រះរាជពិធីខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ ត្រូវគណៈកម្មការដកហូតវិញដោយសារខុសលក្ខិន្ដកៈ**ឆេះរោងចក្រ ផលិតក្រដាសកាតុង នៅសង្កាត់ចោមចៅទី២ អាជ្ញាធរប្រើប្រាស់ទឹកពន្លត់អស់ជិត២០០រថយន្ត ទើបរលត់ទៅវិញ**ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការប្រឌិតព័ត៌មានរបស់ក្រុម MMO ពាក់ព័ន្ធការជួញដូរមនុស្ស ការធ្វើទារុណកម្ម និងបង្ខំឲ្យធ្វើការ Call Center ខុសច្បាប់**ចៅក្រមសាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនជនត្រូវចោទ ៩នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន**អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីការផ្គត់ផ្គង់ ACCESSORIES & SPARE PART ចំនួន ១១មុខ (កញ្ចប់ទី២៣) ជូននាយកដ្ឋានអាជីវកម្ម ចែកចាយ (ផែនការឆ្នាំ2024)**នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau កំពុងប្រឈមមុខ នឹងការប្រឆាំងពីគណបក្សរបស់លោកផ្ទាល់តែម្តង**ទីក្រុងបាងកក និងឈៀងម៉ៃ ក្លាយជាទីក្រុងកំពូលទាំង៥០ ទូទាំងពិភពលោកសម្រាប់ការបំពុលដោយភាគល្អិតធូលីតូចៗ**សូមបង្កើនការប្រុងប្រយ័ត្ន! ក្រុមជនខិលខូចចាប់ផ្ដើមប្រើវិធីសាស្ដ្រផលិតមាសក្លែងក្លាយ ចរាចរលក់ចែកចាយលើបណ្តាញសង្គម**រុស្ស៊ី នឹងរឹបអូស និងបង្កកទ្រព្យសម្បត្តិទាំងអស់ របស់ប្រទេសលោកខាងលិច**សមិទ្ធផលផ្ទះ ២ខ្នង និងអណ្តូង ៣ផ្សេងទៀត ជាព្រះរាជអំណោយរបស់ សម្តេចម៉ែ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនប្រជានុរាស្ត្រ រស់នៅតំបន់ឆ្ងាយដាច់ស្រយាលជាប់ព្រំដែន កម្ពុជា-ឡាវ-ថៃ

រដ្ឋលេខាធិការក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូង សម្រាប់មន្ត្រីកសិកម្មឃុំ ក្របខ័ណ្ឌឆ្នាំ២០២៣ ចំនួន ២៥០នាក់

ភ្នំពេញ៖ ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងសម្រាប់មន្ត្រីកសិកម្មឃុំក្របខ័ណ្ឌឆ្នាំ២០២៣ ចំនួន ២៥០នាក់ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

មានវត្តមាននាឱកាសនេះដែរ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកកម្មវិធីថ្ងៃនេះ ជាការស្វាគមន៍ជាផ្លូវការចំពោះមន្ត្រីកសិកម្មឃុំទាំង២៥០នាក់ និងការចាប់ផ្តើមនូវវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូង ដែលមានរយៈពេល ៤ថ្ងៃ ដើម្បីឱ្យមន្ត្រីថ្មីត្រៀមខ្លួនបំពេញតួនាទី និងផ្តល់សេវាគាំទ្រកសិកម្មដល់កសិករឱ្យបានល្អ និងមានប្រសិទ្ធភាព។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការបណ្តុះបណ្តាល គឺមាន៣ប្រភេទ ទី១ ការបណ្តុះបណ្តាលតម្រង់ទិស ទី២ ការបណ្តុះបណ្តាលស៊ីជម្រៅលើប្រធានបទសំខាន់ៗផ្អែកតាមតម្រូវការឃុំនីមួយៗ និងទី៣ គឺរៀនពីការអនុវត្តជាក់ស្តែងដែលនឹងធ្វើឡើងរៀងរាល់ ២-៣ខែម្តង។
ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអបអរសាទរ និងស្វាគមន៍ចំពោះប្អូនៗមន្ត្រីកសិកម្មឃុំ ដែលបានប្រឡងជាប់ជាស្ថាពរ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាមួយគ្នានេះដែរ ឯកឧត្តម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ជំរុញ និងអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយអាទិភាពចំនួន៦ ដោយក្នុងនោះអាទិភាពទី៥ និងទី៦ គឺជួយដល់ការអភិវឌ្ឍវិស័យកសិកម្ម រួមមាន ១.ការលើកស្ទួយផលិតកម្មកសិកម្ម ទីផ្សារ និងស្ថិរភាពតម្លៃកសិផល ២.ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដើម្បីបង្ខិតការផ្តល់សេវាឱ្យកាន់តែជិតកសិករ និង ៣.ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។

លើសពីនេះទៀត ឯកឧត្តម បានមានមតិផ្តាំផ្ញើ និងអនុសាសន៍សម្រាប់ក្មួយៗជាមន្ត្រីកសិកម្មឃុំទាំង២៥០នាក់ ត្រូវយកចិត្តទុកដាក់រៀនសូត្រ គោរពពេលវេលា យកចំណេះជំនាញទៅបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ត្រូវរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ និងត្រូវមានការសហការល្អ ក្នុងការអនុវត្តការងារ។ ចំពោះគ្រូឧទ្ទេស ត្រូវយកចិត្តទុកដាក់ផ្តល់ចំណេះដឹង បទពិសោធន៍ ដល់មន្ត្រីថ្មីទាំង ២៥០នាក់ និងបើកឱកាសក្នុងការចូលរួមមតិយោបល់ ទស្សនៈ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។

សូមជម្រាបជូនថា ការជ្រើសរើសមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ សរុបគឺ ១៦០០នាក់ ដែលចែកចេញជា ៣ដំណាក់កាល គឺឆ្នាំ២០២៣ ចំនួន ២៥០នាក់ ដែលបានជ្រើសរើសនិងកំពុងទទួលវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៤ ចំនួន ៨០០នាក់ និងឆ្នាំ២០២៥ ចំនួន ៥៥០នាក់៕

អត្ថបទដែលជាប់ទាក់ទង