**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារបន្ត របស់សាលានាយទាហានសកម្ម

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារប្រចាំឆ្នាំ២០២៤ របស់សាលានាយទាហានសកម្ម។

ក្នុងឱកាសនេះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សូមពាំនាំនូវការសួរសុខទុក្ខពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាននៃសាលានាយទាហានសកម្មទាំងអស់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចំពោះសាលានាយទាហានសកម្ម ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ឯក ប៊ុត សុភាព និងការចូលរួមយ៉ាងសកម្មរបស់នាយក នាយករង យោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំបំពេញតួ នាទីភារកិច្ចរបស់ខ្លួនប្រកបដោយឆន្ទៈ និងវិជ្ជាជីវៈទទួលបានជោគជ័យ តាមបទបញ្ជារបស់អគ្គបញ្ជាការ និងក្រសួងការពារជាតិ ជាពិសេសការ កសាងសាលានាយទាហានសកម្មឱ្យមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ស័ក្តិសមជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ ហើយក៏បានពង្រឹងគុណភាព ហ្វឹកហ្វឺនតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា ការរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងការដាក់ចេញទិសដៅបន្តមានសារៈសំខាន់ណាស់គ្រប់កងឯកភាព និងសាលាដើម្បីធ្វើការវាយតម្លៃរាល់សកម្មភាព ដែលបានអនុវត្តន៍កន្លងមក ហើយឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចខ្សោយ និងចំណុចដែលនៅសេសសល់ដែលគួរយកចិត្តទុកដាក់ពុះពារ អនុវត្តន៍បន្តជាពិសេការប្រមូលផ្តុំរាល់គំនិតផ្សេងៗតាមការលើកជាយោបល់ និងចូលរួមការពិភាក្សា។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំសាលានាយទាហានសកម្ម រួមមាន៖

ទី១៖ បន្តដឹកនាំសាលា និងអប់រំឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចូលរួមថែរក្សាសន្តិភាពរបស់ប្រទេសជាតិ ដោយគោរពច្បាប់ គោរបទបញ្ជា គោរពវិន័យរបស់កងទ័ព និងស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងចូលរួមអនុវត្តន៍ និងគាំទ្ររាល់យុទ្ធសាស្ត្រ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសគាំទ្រការដឹកនាំរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

ទី២៖ បន្តកសាងសាលាឱ្យស័ក្តិសមជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទដូចជា៖ ការកសាងអគារ និងទីលានថ្មីៗតាមសេចក្តីត្រូវការជំនាញនីមួយៗសម្រាប់បម្រើឱ្យហ្វឹកហ្វឺនជាពិសេសការបំពាក់ឧបទេសសិក្សាតាមបច្ចេកវិទ្យាថ្មីសម្រាប់បម្រើឱ្យគរុកោសល្យក្នុងការបង្រៀន ដែលងាយស្រួលដល់យោធាចារ្យ និងធ្វើឱ្យសិក្ខាកាមងាយយល់ ងាយចេះ និងងាយចាំ។

ទី៣៖ ក្រៅពីនេះសាលាត្រូវយកចិត្តទុកដាក់លើការងារមួយចំនួនទៀតដូចជា៖
*ការត្រៀមខ្លួនទទួលយកការកែសម្រួលរចនាសម្ព័ន្ធថ្មី ដែលត្រូវផ្ទេរមហាវិទ្យាល័យបញ្ជាការ, សេនាធិការពីសាកលវិទ្យាល័យការពារជាតិ មកចំណុះអគ្គបញ្ជាការដ្ឋាន និងរៀបចំរចនាសម្ព័ន្ធសាលានេះឱ្យក្លាយជាវិទ្យាស្ថានបញ្ជាការ, សេនាធិការ ហើយបំពេញតួនាទីក្នុងការបណ្តុះបណ្តាលវគ្គបញ្ជាការ, សេនាធិការ ចាប់ពីពេលនេះតទៅ ហេតុនេះដើម្បីទទួលបានជោគជ័យក្នុងការបណ្តុះបណ្តាលវគ្គបញ្ជាការ, សេនាធិការនាពេលខាងមុខ ស្ថាប័នពាក់ព័ន្ធ និងសាលាត្រូវខិតខំរៀបចំរចនាសម្ព័ន្ធរបស់វិទ្យាស្ថានបញ្ជាការសេនាធិការឱ្យបានសមស្របតាមតួនាទីភារកិច្ច ការរៀបចំធនធានមនុស្សតាមរចនាសម្ព័ន្ធឱ្យមានសមត្ថភាពក្នុងការបំពេញការងាររៀបចំកម្មវិធីសិក្សា រៀបចំខ្លឹមសារហ្វឹកហ្វឺន រៀបចំយោធាចារ្យឱ្យបានត្រឹមត្រូវ និងមានសមត្ថភាពគ្រប់គ្រាន់ព្រមទាំងរៀបចំឯកសារពាក់ព័ន្ធផ្សេងៗក្នុងការចាត់តាំងដំណើរការរបស់វិទ្យាស្ថាន។
*ធ្វើការអប់រំសតិអារម្មណ៍ដល់យោធិនទាំងអស់ឱ្យទទួលយកការចាត់តាំងតាមតួនាទីថ្មី តាមរចនាសម្ព័ន្ធរបស់វិទ្យាស្ថានបញ្ជាការ, សេនាធិការ និងការចាត់តាំងនាយទាហានទៅតាមរចនាសម្ព័ន្ធរបស់វិទ្យាស្ថានឱ្យស្របតាមសមត្ថភាពរបស់យោធិនម្នាក់ៗដោយតម្លាភាព និងយុត្តិធម៌ ព្រមទាំងពង្រឹងការសាមគ្គីភាពគ្នា រួមគ្នា និងស្រុះគ្នាក្នុងការអនុវត្តន៍ភារកិច្ចឱ្យបានជោគជ័យ។

ទី៤៖ ត្រូវរៀបចំឱ្យមានក្រុមស្រាវជ្រាវ ដើម្បីធ្វើការកែសម្រួលគរុកោសល្យបង្រៀនតាមបច្ចេកវិទ្យាថ្មីៗ និងចូលរួមជាមួយទីចាត់ការជំនាញអំពីការកែសម្រួលឯកសារឱ្យស្របតាមសភាពការណ៍ដែលវិវត្តន៍នៃសង្គ្រាមថ្មីៗ ព្រមទាំងតាមបច្ចេកវិទ្យាយោធាដែលកំពុងរីកចម្រើនយ៉ាងលឿន និងគ្រឿងបំពាក់ថ្មីៗដូចជា៖ ដូន, សង្គ្រាមបច្ចេកវិទ្យាជាដើម ដើម្បីសិក្សារៀបចំឯកសារឱ្យស្របតាមយុទ្ធសាស្ត្រ យុទ្ធវិធីសង្គ្រាមបច្ចុប្បន្ន។
ទី៥៖ បន្តពង្រឹងគុណភាពសិក្សា តាមនិយាមរបស់គណៈកម្មាធិការជាតិវាយតម្លៃគុណភាពសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសត្រូវចេះស្វ័យវាយតម្លៃរបស់សាលាដោយខ្លួនឯង ហើយផ្ញើជូនគណៈកម្មាធិការថ្នាក់លើ និងស្ថាប័នជំនាញចូលរួមយោបល់ ធ្វើយ៉ាងណាឱ្យសាលាទទួលបានជោគជ័យតាមតួនាទីភារកិច្ច និងសិក្ខាកាមពេលចប់វគ្គមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច៕

អត្ថបទដែលជាប់ទាក់ទង