**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

អភិបាលខេត្តតាកែវ ដឹកនាំមន្រ្តីជំនាញចុះពិនិត្យមើលស្ថានភាពដំណាំស្រូវ ប្រជាកសិករ ស្ថិតនៅក្នុងក្រុងដូនកែវ និងស្រុកសំរោង

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលស្ថានជាក់ស្ដែងដំណាំស្រូវប្រាំង កំពុងជួបប្រទះខ្វះខាតទឹក របស់បងប្អូនប្រជាកសិករ ចំនួន ៤០០ហិកតា ក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ និងឧបត្ថម្តប្រេងម៉ាស៊ូត ១០០០លីត្រ ព្រមទាំងបន្តចុះពិនិត្យមើលសកម្មភាពគ្រឿងចក្រ របស់ ក្រសួងធនធានទឹក និងឧតុនិយម កំពុងចុះជួយស្ដារប្រឡាយទឹកមេសំខាន់ៗ មានប្រវែង ៤០០០ម៉ត្រែ ដើម្បីនាំយកទឹកមកជួយសង្រ្គោះដំណាំស្រូវបងប្អូនប្រជាកសិករ ចំនួន ៦២០ហិកតា ស្ថិតនៅភូមិសាស្រ្ត ឃុំទ្រា និងឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ។

ឯកឧត្តម អភិបាលខេត្តតាកែវ បានលើកឡើងថា ដោយមានការសហការពី ក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរជំនាញពាក់ព័ន្ធ បាននាំយកគ្រឿងចក្រចុះមកជួយស្ដារប្រឡាយទឹកលេខ៨៧ ប្រវែង ២គីឡូម៉ែត្រ ដើម្បីនាំយកទឹកមកដល់ស្ពានទំនប់ដាច់ រួចយកមកចែកចាយបន្តតាមប្រឡាយទឹកសំខាន់នានា ដែលស្ថិតនៅភូមិសាស្រ្តឃុំទ្រា ឃុំជើងគួន ស្រុកសំរោង និងឃុំកំពែង ស្រុកព្រៃកប្បាស ដែលមានដីស្រែប្រជាកសិករ កំពុងរងផលប៉ះពាល់ដោយសារខ្វះខាតទឹក ជាង ១ពាន់ហិកតា។ ទន្ទឹមនឹងនេះដែរ មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បាននឹងបន្តនាំយកគ្រឿងចក្រ ដើម្បីជួយស្ដារប្រឡាយទឹកសំខាន់ៗ ដើម្បីពន្លឿនដល់ការនាំយកទឹកមកជួយស្រោចស្រព ដំណាំស្រូវរបស់បងប្អូនប្រជាកសិករ។ ប៉ុន្តែដោយឡែក មាននៅផ្នែកខ្លះនៃភូមិសាស្រ្តឃុំជើងគួន គឺមិនទាន់មានប្រភពទឹកទៅដល់នោះទេ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធបាននឹងកំពុង នាំយកគ្រឿងចក្រ ម៉ាស៊ីនបូមទឹក និងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណា ជួយនាំយកប្រភពទឹកទៅដល់ដំណាំស្រូវ របស់បងប្អូនប្រជាកសិករ ដោយមិនទុកអោយដំណាំស្រូវរបស់ពួកគាត់ងាប់នោះទេ គឺត្រូវជួយសង្រ្គោះអោយបានទាន់ពេលវេលា ។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បន្តធ្វើការអំពាវនាវ និងធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលប្រកបរបរកសិកម្មដំណាំស្រូវ ត្រូវផ្អាកការបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២ នេះសិន ដោយចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២៤ នៅតំបន់ដែលមិនមានប្រភពទឹកគ្រប់គ្រាន់៕

អត្ថបទដែលជាប់ទាក់ទង