«ពាក្យស្លោក» សំខាន់ៗក្នុងបរិបទដឹកនាំប្រទេស របស់សម្តេចតេជោ ហ៊ុន សែន
– ក្រោយថ្ងៃរំដោះពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញពាក្យស្លោក «អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ»។ជាពាក្យស្លោក ដែលសម្តេចតេជោ ដឹកនាំរៀបចំប្រទេសកម្ពុជាពីចំណុចសូន្យ តាមរយៈប្រមូលធនធានអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្ស។
– សេដ្ឋកិច្ច សម្តេចតេជោ ហ៊ុន សែន បានបង្កើតពាក្យស្លោកមួយ គឺ«យកស្លឹកត្នោត ខ្ចប់ស្ករត្នោត» ជាពាក្យស្លោកដែលសម្ដេចតេជោ បានប្រើប្រាស់ក្នុងន័យវិនិយោគលើកិច្ចអភិវឌ្ឍ គឺការប្រើធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព។
– នៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២០ សម្តេចតេជោ បានបង្កើតពាក្យស្លោក«អរគុណសន្តិភាព»ជាពាក្យ ស្លោករបស់ប្រជាជន ដែលស្រឡាញ់សន្តិភាព ហើយសម្តេចតេជោអំពាវនាវដល់ការពារសន្តិភាពនៅកម្ពុជា ព្រោះសន្តិភាពបាននាំកម្ពុជាបានមកដល់ថ្ងៃនេះ។
– «ខ្មែរធ្វើបាន» សម្តេចតេជោចង់សំដៅពីភាពខ្លាំងរបស់ខ្មែរដែលមានតាំងពីរាប់ពាន់ឆ្នាំមកហើយ ពោលខ្មែរអាចធ្វើបាននូវប្រាង្គប្រាសាទនានានៅទូទាំងប្រទេស ដើម្បីឲ្យអន្ដរជាតិស្គាល់ខ្មែរ ពិសេសប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារជាដើម។
– នៅពេលសម្តេចតេជោចុះចេញពីតំណែង មានពាក្យស្លោកមួយថា« ក្មេងដើរលឿន ចាស់ស្គាល់ផ្លូវ» ក្មេងៗសម័យថ្មីនេះអាចរៀនសូត្រមានចំណេះជំនាញច្រើនជាងមនុស្សចាស់ ព្រោះក្មេងកើតចំសម័យដែលបច្ចេកវិទ្យារីកចម្រើនជឿនលឿន នឹងមិនមានសង្គ្រាម។ ប៉ុន្តែមនុស្សចាស់វិញមានបទពិសោធន៍ធ្វើការងារនានាក្នុងជីវិតច្រើនជាងក្មេង ដែលអាចជួយតម្រង់ផ្លូវឲ្យក្មេងៗបាន។