ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យក្រុមការងារ រៀនអេអាយ (REAN Ai) ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យក្រុមការងារ រៀនអេអាយ(REAN Ai) ជួបសម្តែងការគួរសម និងធ្វើបង្ហាញអំពីបញ្ញាសិប្បនិម្មិត (AI) ។
បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមការងារ រៀនអេអាយ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការចាប់អារម្មណ៍អំពីមុខងារ អេអាយ និយាយជារួម និងនៅក្នុងវិស័យកសិកម្ម និយាយដោយឡែក។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារ អេអាយ សិក្សា និងពិនិត្យលទ្ធភាពក្នុងចូលរួមគាំទ្រការអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែទំនើប ងាយស្រួល រហ័ស និងអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព៕