ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីក្រសួងដែលចេះភាសាបារាំង។
អង្គប្រជុំបានពិភាក្សាអំពីសកម្មភាពរបស់កម្ពុជានៅក្នុងក្របខ័ណ្ឌនៃអង្គការហ្រ្វង់កូហ្វូនី និងជាពិសេសការដាក់បេក្ខភាពរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ ដែលលទ្ធផលនឹងត្រូវប្រកាសនៅក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២៤ នៅប្រទេសបារាំង ៕