**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

អភិបាលខេត្តកំពង់ធំ៖ វិស័យអប់រំ មានសារៈសំខាន់ជាងគេ ក្នុងការអភិវឌ្ឍធនធានមនុស្ស

ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ជា សតិភន្ទ អគ្គនាយករងរដ្ឋាករទឹកស្វ័យយ័ត្នភ្នំពេញ ប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង ៣បន្ទប់ នៅសាលាបឋមសិក្សារកា ស្ថិតនៅភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រតនៈ បានចូលរួមសប្បាយរីករាយជាមួយលោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស និងមាតាបិតា អាណាព្យបាលសិស្សទាំងអស់ ដែលបានបើកការដ្ឋានសាងសង់បញ្ចុះបឋមសិលាអគារសិក្សានេពេលនេះ ក្រោមការឧបត្ថម្ភពីអង្គភាពរដ្ឋករទឹកស្វ័យយ័ត្នរាធានីភ្នំពេញ។

ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ ក៏បានលើកអំពីប្រវត្តខ្លះៗមុននឹងឈាន់ដល់ការសាងសង់អគារសិក្សានេះ ដោយកន្លងមក ឯកឧត្តមអភិបាលខេត្ត ក៏បានធ្លាប់មកជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ហើយបានឃើញស្ថានភាពជាក់ស្តែងនូវអគារសិក្សា មានច្រើនបន្ទប់ ប៉ុន្តែមានលក្ខណៈចាស់ សភាពឌ្រុដទ្រោម និងមានសិស្សរៀន មួយបន្ទប់រហូតដល់ទៅ ៥០នាក់ថែមទៀតផង។ ហើយឯកឧត្តមក៏បានស្នើសុំស្បុរសជន ក៏ដូចជាអង្គភាពរដ្ឋករទឹកស្វ័យយ័ត្នរាធានីភ្នំពេញ ជួយឧត្ថម្ភសាងសងអគាសិក្សាមួយខ្នងនេះ។ ឯកឧត្តមបន្ថែមទៀតថា អង្គភាពរដ្ឋករទឹកស្វ័យយ័ត្នរាធានីភ្នំពេញ ការដែលជួយសាងសង់សាលារៀននេះ មិនមែនទើបតែជួយនៅក្នុងខេត្តកំពង់ធំនេះទេ គឺមានច្រើនកន្លែងផ្សេងទៀត។

លើសពីនេះទៀត ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា វិស័យអប់រំ ពិតជាមានសារៈសំខាន់ជាងគេ ក្នុងការអភិវឌ្ឍធនធានមនុស្សនេះ ដែលប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់ ធ្វើយ៉ាងណាអភិវឌ្ឍន៍ធនធានមនុស្សឲ្យទៅជាមូលធន ដែលជាទន់មួយសម្រាប់ចូលរួមការវិនិយោគប្រទេសជាតិ មានការអភិវឌ្ឍ។

ក្នុងឱកាសនេះ ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអង្គភាពរដ្ឋករទឹកស្វ័យយ័ត្នរាធានីភ្នំពេញដែលបានជួយសាងសង់អគារសិក្សានេះ និងបានជួយសម្រួលការលំបាករបស់សាលាបានមួយកម្រិត។

ឆ្លៀតនៅក្នុងឱកាសនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តក៏ បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានចូលរួមទប់ស្កាត់ ចាត់វិធានការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការចូលទៅអាស្រ័យផលដីតំបន់៣ ក្រៅពីដីតំបន់ឆ្វៀល ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធិភាព ៕

អត្ថបទដែលជាប់ទាក់ទង