**សម្ដេច ឃួន សុដារី អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ប្រកាសលទ្ធផលការប្រណាំងទូក “គូពិសេស” នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**ព្រះមហាក្សត្រកម្ពុជា យាងជាព្រះរាជាធិបតីព្រះរាជពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក**កម្មវិធី«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្តប្រើ»រដូវកាលទី៣(ភា សាអេស្ប៉ាញ)បានចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសប៉េរូ**ពាក្យប្រៀបធៀបដ៏ល្អរបស់លោក Xi Jinping អំពីកិច្ចសហប្រតិបត្តិការ APEC**អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ទូរស័ព្ទទៅលោក ពូទីន និយាយពីបញ្ហាអ៊ុយក្រែន**រុស្ស៉ី នឹងបញ្ឈប់ការចែកចាយឧស្ម័ន ដល់ប្រទេសអូទ្រីសកាត់តាមអ៊ុយក្រែន ចាប់ពីថ្ងៃសៅរ៍នេះ**សង្ឃ ​គ្រហស្ថ ៧អង្គ/នាក់ ត្រូវបានពលរដ្ឋនិងនគរបាល ចុះឡោ​មព័ទ្ធចាប់បាន ​ក្រោយនាំគ្នាផឹកស្រា ចា​ក់ភ្លេងកំសាន្ដ ក្នុងព្រៃ​កណ្ដាលយប់**អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន**អំណរគុណ និងការលើកទឹកចិត្តដល់ក្រុមការងារគិលានសង្រ្គោះ៖ «ការលះបង់ នៅពីក្រោយការសប្បាយរីករាយ នាឱកាសពិធីបុណ្យអុំទូក»**រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សង្ឃឹមថា កិច្ចសហការ និងផ្លាស់ប្តូរធនធានមនុស្សក្នុងវិស័យអប់រំកម្ពុជា-ចិន កាន់តែសម្បូរបែប និងរឹងមាំបន្ថែមទៀត**អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស**ឯកឧត្តម វង្សី វិស្សុត ផ្តាំផ្ញើដល់កីឡាករទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិន័យ សាមគ្គីភាព ភាពថ្លៃថ្នូរ និងរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីដណ្តើមជ័យជំនះ**ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានលើកទី១៤ និងវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានជាមួយដៃគូសន្ទនាអាស៊ានលើកទី១២ នៅទីក្រុងវៀងចន្ទន៍**ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងខេត្តពោធិ៍សាត់ ដែលមានសម្ព័ន្ធមេត្រីភាព ចំនួន៨២១នាក់**អ៊ីស្រាអែល បង្កើនការវាយប្រហារលើរដ្ឋធានី Damascus របស់ស៊ីរី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់**អឺរ៉ុប បែងចែកទឹកប្រាក់ ៣០០លានអឺរ៉ូ សម្រាប់គម្រោងលទ្ធកម្មការពារជាតិ ក្នុងចំណោមរដ្ឋជាសមាជិក**ក្រុមហ៊ុន Ford ត្រូវបានផាកពិន័យជាប្រាក់ ១៦៥លានដុល្លារ ជុំវិញការពន្យាពេលប្រមូលរថយន្តដែលមានបញ្ហាកាមេរ៉ាមើលក្រោយ

យប់ថ្ងៃទី២១ នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល សមត្ថកិច្ចឃាត់យានយន្តល្មើស ១០២គ្រឿង

ភ្នំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅយប់ថ្ងៃទី២១ គឺយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល សមត្ថកិច្ចឃាត់យានយន្តល្មើស ចំនួន ១០២គ្រឿង ក្នុងនោះរថយន្តចំនួន ៧០គ្រឿង និងម៉ូតូចំនួន ៣២គ្រឿង។

លោកបន្តថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា «នៅយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ឃាត់យានយន្តល្មើស ចំនួន ១០២គ្រឿង (រថយន្តចំនួន ៧០គ្រឿង, ម៉ូតូចំនួន ៣២គ្រឿង) ដែលក្នុងនោះរួមមាន៖ ល្មើសជាតិស្រវឹងចំនួន ៤៦គ្រឿង កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន ២១គ្រឿង អ្នកបើកបរម៉ូតូចំនួន ១៦នាក់ អ្នកបើកបររថយន្តចំនួន ០៥នាក់ ដោយឡែក កម្រិត ០.៤០ mg/L ឡើងចំនួន ២៥គ្រឿង ក្នុងនោះមាន អ្នកបើកបរម៉ូតូចំនួន ១៦នាក់ និងអ្នកបើកបររថយន្តចំនួន ០៩នាក់ ចំពោះបទល្មើសផ្សេងៗចំនួន ៥៦គ្រឿង ក្នុងនោះអត់ពាក់មួកសុវត្ថិភាពចំនួន ៣៦គ្រឿង, ម៉ូតូកែច្នៃចំនួន ០១គ្រឿង, ម៉ូតូបញ្ច្រាស់ទិសចំនួន ០១គ្រឿង, រថយន្តគ្មានប័ណ្ណបើកបរចំនួន ០៩គ្រឿង, រថយន្តប័ណ្ណបើកបរហួសសុពលភាពចំនួន ០១គ្រឿង, រថយន្តដឹកលើសចំណុះចំនួន ០៤គ្រឿង, រថយន្តមិនពាក់ខ្សែក្រវាត់ចំនួន ០១គ្រឿង, រថយន្តប័ណ្ណបើកបរខុសយានចំនួន ០១គ្រឿង និងរថយន្តហួសឆៀកចំនួន ០២គ្រឿង»។

ក្នុងនោះផងដែរលោកវរសេនីយ៍ឯក សំ វិច្ឆិកា បានហាមដាច់ខាតមិនឱ្យមានការអន្តរាគមន៍ ក្នុងករណីណាមួយដែលមានការអន្តរាគមន៍ពាក់ព័ន្ធការល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអ្នកបើកបរទទួលទានជាតិស្រវឹង និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ។

ជាមួយគ្នានោះលោកអ្នកនាំពាក្យបានអំពានាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លួវសាធារណៈ ត្រូវមានការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដោយអត្រាគ្រោះថ្នាក់ចរាចរណ៍មានបញ្ហាកើនឡើងនៅពេលយប់។ ដូច្នេះ ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងកុំពិសារគ្រឿងស្រវឹងនៅពេលបើកបរ ៕

អត្ថបទដែលជាប់ទាក់ទង