**រាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលមានឯកឧត្តម សាយ សំអាល់ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាសហប្រធាន**ពី “BRICS” រហូតដល់ “មហាBRICS” តម្រិះប្រាជ្ញារបស់ប្រទេសចិនជំរុញឱ្យយន្តការកិច្ចសហប្រតិបត្តិការ BRICSអភិវឌ្ឍដោយស្ថិរភាព**រដ្ឋមន្រ្តីសុខាភិបាល៖ ក្មួយៗនិស្សិតទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីនាំយកនូវចំណេះដឹងមកអភិវឌ្ឍប្រទេស និងចែករំលែកដល់ប្អូននិស្សិតជំនាន់ក្រោយ**សម្តេចធិបតី ណែនាំឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អំឡុងពេលព្រះរាជពិធីបុណ្យអុំទូក**សម្តេចធិបតី ណែនាំបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យរាល់ការដាក់ចេញគោលការណ៍ និងនីតិវិធីបែបបទនានា ដោយបង្កលក្ខណៈងាយស្រួល ដើម្បីជំរុញការវិនិយោគ និងវិស័យទេសចរណ៍**ឯកឧត្តម សួស យ៉ារ៉ា ទទួលជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាខេត្តGyeongsangbuk-do**សម្តេចធិបតី ណែនាំឱ្យក្រសួងការបរទេស រៀបចំបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន ប្រទេសចិន**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាការរៀបចំបញ្ជីកម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ម្ចាស់ជ័យលាភីលេខ១ និពន្ធបទចម្រៀង «ម្លប់សក្ការៈ» ក្នុងការប្រកួតចម្រៀងអបអរព្រះរាជពិធីខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ ត្រូវគណៈកម្មការដកហូតវិញដោយសារខុសលក្ខិន្ដកៈ**ឆេះរោងចក្រ ផលិតក្រដាសកាតុង នៅសង្កាត់ចោមចៅទី២ អាជ្ញាធរប្រើប្រាស់ទឹកពន្លត់អស់ជិត២០០រថយន្ត ទើបរលត់ទៅវិញ**ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការប្រឌិតព័ត៌មានរបស់ក្រុម MMO ពាក់ព័ន្ធការជួញដូរមនុស្ស ការធ្វើទារុណកម្ម និងបង្ខំឲ្យធ្វើការ Call Center ខុសច្បាប់**ចៅក្រមសាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនជនត្រូវចោទ ៩នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន**អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីការផ្គត់ផ្គង់ ACCESSORIES & SPARE PART ចំនួន ១១មុខ (កញ្ចប់ទី២៣) ជូននាយកដ្ឋានអាជីវកម្ម ចែកចាយ (ផែនការឆ្នាំ2024)**នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau កំពុងប្រឈមមុខ នឹងការប្រឆាំងពីគណបក្សរបស់លោកផ្ទាល់តែម្តង**ទីក្រុងបាងកក និងឈៀងម៉ៃ ក្លាយជាទីក្រុងកំពូលទាំង៥០ ទូទាំងពិភពលោកសម្រាប់ការបំពុលដោយភាគល្អិតធូលីតូចៗ**សូមបង្កើនការប្រុងប្រយ័ត្ន! ក្រុមជនខិលខូចចាប់ផ្ដើមប្រើវិធីសាស្ដ្រផលិតមាសក្លែងក្លាយ ចរាចរលក់ចែកចាយលើបណ្តាញសង្គម**រុស្ស៊ី នឹងរឹបអូស និងបង្កកទ្រព្យសម្បត្តិទាំងអស់ របស់ប្រទេសលោកខាងលិច**សមិទ្ធផលផ្ទះ ២ខ្នង និងអណ្តូង ៣ផ្សេងទៀត ជាព្រះរាជអំណោយរបស់ សម្តេចម៉ែ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនប្រជានុរាស្ត្រ រស់នៅតំបន់ឆ្ងាយដាច់ស្រយាលជាប់ព្រំដែន កម្ពុជា-ឡាវ-ថៃ

អង្គភាពគ្រប់គ្រងគម្រោង PCRL រៀបចំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសលើកដំបូងរបស់ខ្លួន

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គភាពគ្រប់គ្រងគម្រោងនៃ “គម្រោងការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប (PCRL)” បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសលើកដំបូងរបស់ខ្លួន ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសរបស់គម្រោង PCRL នៅសាលប្រជុំទន្លេបាសាក់ II ។

វត្តមានអ្នកចូលរួមនៅក្នុងកិច្ចប្រជុំនេះ រួមមាន ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការតម្រង់ទិស ឯកឧត្តម ស៊ី រ៉ាមុនី អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមមូលដ្ឋាននៃក្រសួងបរិស្ថាន កញ្ញា Rebekah BELL តំណាង FAO ប្រចាំប្រទេសកម្ពុជា សមាជិកគណៈកម្មការតម្រង់ទិស និងតំណាងអង្គការដៃគូអនុវត្ត ព្រមទាំងសមាជិកនៃអង្គភាពគ្រប់គ្រងគម្រោងសរុបចំនួន ២៩នាក់។

កិច្ចប្រជុំលើកដំបូងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម និងសកម្មភាពកែតម្រូវមួយចំនួនក្នុងយុទ្ធសាស្ត្រអនុវត្តគម្រោងពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមនានា ក៏ដូចជា ពិនិត្យកែសម្រួលលើផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ ២០២៤ របស់គម្រោងផងដែរ។

ជាលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មការតម្រង់ទិស និងក្រុមការងារសម្រេចបាននូវការព្រមព្រៀងលើចំណុចសំខាន់ៗ ដូចជា ធ្វើការពិនិត្យឡើងវិញលើលទ្ធភាពក្នុងការផ្លាស់ប្តូរ ឬជ្រើសរើសសហគមន៍ និងឃុំគោលដៅថ្មីបន្ថែម និងបញ្ចូលខេត្តកំពង់ឆ្នាំងជាខេត្តគោលដៅ បន្ថែមឱ្យបានចំនួន ៦ ខេត្តនៃតំបន់ជុំវិញបឹងទន្លេសាប កែសម្រួលផែនការសកម្មភាពមួយចំនួន ដើម្បីឱ្យឆ្លើយតបនឹងក្របខ័ណ្ឌគោលនយោបាយអាទិភាពថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ជុំវិញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប កិច្ចសហការ និងការបណ្តុះបណ្តាលមន្រ្តីកសិកម្មឃុំ ដែលរដ្ឋាភិបាលបាននិងកំពុងដាក់ពង្រាយនៅតាមឃុំគោលដៅនៃគម្រោង បង្កើនសមត្ថភាពកសិករលើការបន្ស៉ុំាទៅនឹងការប្រែប្រួលអាកាសធាតុ បច្ចេកទេសក្នុងការធ្វើកសិកម្មវៃឆ្លាត ដើម្បីជំរុញការផលិតស្រូវ និងការបន្សុទ្ធពូជស្រូវនានា ពិសេសពូជផ្ការំដួល និងពូជសែនក្រអូប។

កិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ និង ឯកឧត្តមបណ្ឌិត ងិន ឆាយ បានផ្តល់អនុសាសន៍មួយចំនួន ជាពិសេសលើការស្នើឱ្យពិនិត្យឡើងវិញ ចំពោះផែនការសកម្មភាពរបស់គម្រោង PCRL សម្រាប់ឆ្នាំ ២០២៤ និងកំណត់សកម្មភាពអាទិភាពសំខាន់ៗ ដែលឆ្លើយតបនឹងគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ វិស័យកសិកម្ម និងបរិស្ថាន ជាពិសេសទាក់ទងនឹងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ការផលិតស្រូវ (ពូជស្រូវដែលមានការទទួលស្គាល់) និងកិច្ចសហការគាំទ្រដល់មន្រ្តីកសិកម្មឃុំ នៅតាមឃុំគោលដៅរបស់គម្រោង ថែមទៀតផង។

ដោយឡែក ក្រសួងបរិស្ថានផ្តោតសំខាន់លើការងារទាក់ទងនឹងការប្រែប្រួលអាកាសធាតុ បរិស្ថាន ការអភិវឌ្ឍន៍បៃតង និងជីវភាពសហគមន៍ក្នុងតំបន់ការពារធម្មជាតិ ការសម្របសម្រួលលើការពន្លឿនលំហូរថវិកាសម្រាប់ អនុវត្តគម្រោង ពន្លឿនក្នុងការជ្រើសរើសបុគ្គលិក ដែលនៅសេសសល់ និងពិនិត្យលើលទ្ធភាពហិរញ្ញវត្ថុសម្រាប់ការទិញសម្ភារៈការិយាល័យបន្ថែម ពន្លឿនក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង LoAs ជាមួយអង្គការដៃគូអនុវត្តទាំងបី ដើម្បីអនុវត្តសកម្មភាពជាក់លាក់ជាច្រើនរបស់គម្រោងដែលបានកំណត់រួច និងការស្វែងរកប្រភពសហហិរញ្ញប្បទានសំខាន់ៗបន្ថែមទៀត សម្រាប់អនុវត្តគម្រោង PCRL តាមរយៈគម្រោង ដៃគូផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង