**ជម្លោះពាក្យសម្ដី មន្ត្រីនគរបាលម្នាក់ទាញកាំភ្លើងបាញ់ប្ដីប្រពន្ធមួយគូរបួសធ្ងន់**ក្រសួងអប់រំ បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អតីត យុទ្ធ ជន ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកស្ទោង**ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពទឹកនៅតាមបណ្តាអាងទឹកធំៗទាំង៩ ក្នុងរាជធានី-ខេត្ត គិតមកត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា**ឯកឧត្តម ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទីក្រុងតូក្យូ**នាយឧត្តមសេនីយ៍ ថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលបំពេញភារកិច្ចយ៉ាងល្អ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយសុវត្ថិភាពទាំងស្រុង**ប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា ត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និងដៃគូអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងសន្និសីទ COP29 នៅប្រទេសអាស៊ែបៃហ្សង់**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

សម្តេចធិបតី៖ គ្មានអ្នកណាមួយហាមកម្ពុជា មិនឱ្យមានមហិច្ឆតាធំ ដើម្បីការអភិវឌ្ឍនោះទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា គ្មានអ្នកណាហាមឃាត់កម្ពុជាមិនឱ្យមានមហិច្ឆតាធំ ដើម្បីអភិវឌ្ឍខ្លួនឱ្យបន្តរីកចម្រើននោះទេ ។

ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង៥ពាន់នាក់ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «គ្មានអ្នកណាមួយហាមកម្ពុជាមិនឱ្យមានមហិច្ឆតាធំដើម្បីការអភិវឌ្ឍនោះទេ កម្ពុជាដាក់ទិសដៅក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០»។

សម្ដេចធិបតីក៏ធ្លាប់បានលើកឡើងរឿងនេះជម្រាបជូនអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ ហើយអគ្គលេខាធិការបានលាន់មាត់ថា «កម្ពុជាពិតជាមានមហិច្ឆតាខ្ពស់ណាស់!» សម្ដេចធិបតីក៏បានបញ្ជាក់ទៅវិញថា «ទាល់តែយើងដាក់ទិសដៅខ្ពស់ ទើបយើងប្រឹងអស់លទ្ធភាព ដើម្បីធានានូវភាពម្ចាស់ការរបស់យើង»។

សម្ដេចធិបតីបន្ថែមថា កម្ពុជាមិនត្រឹមតែមានមហិច្ឆតាគិតធំទេ តែក៏បានគិតមុន មានបុរេសកម្ម និងការព្យាករទៅអនាគត ដើម្បីប្រទេសជាតិអាចម្ចាស់ការខ្លួនឯង។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ជាការពិតណាស់ កិច្ចការមួយចំនួនធនធានមនុស្សរបស់កម្ពុជាមិនទាន់ធ្វើបានដោយខ្លួនឯងនោះទេ តែយើងនៅតែបង្កើនសមត្ថភាពធនធានមនុស្សរបស់យើងរាល់ថ្ងៃ ដើម្បីឈានទៅភាពម្ចាស់ការខ្លួនឯង បង្កើតខ្លួនឯង ប្រើប្រាស់ខ្លួនឯង អភិវឌ្ឍកិច្ចការដោយខ្លួនឯង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំឭកថា កាលពីឆ្នាំ១៩៩០ជាង រាល់ការសរសេរផែនការរបស់ជាតិ ភាគច្រើនគឺកម្ពុជាពឹងអង្គការដៃគូអភិវឌ្ឍន៍ពីក្រៅប្រទេសឱ្យមកជួយសរសេរ ដោយសារកាលណោះធនធានមនុស្សយើងកំពុងសិក្សានៅក្នុងប្រទេសផង និងទៅទទួលការបណ្ដុះបណ្ដាលនៅក្រៅប្រទេសផង តែបច្ចុប្បន្នកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ ដូច្នេះរាល់ផែនការទាំងឡាយតាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ គឺត្រូវបានសរសេរដោយមន្ត្រីរាជការខ្មែរ អ្នកជំនាញជនជាតិខ្មែរ ៕

អត្ថបទដែលជាប់ទាក់ទង