**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ**រដ្ឋមន្ត្រីក្រសួងការងារ សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតសរសើរ និងថ្លែងអំណរគុណជូន គណៈបញ្ជាការឯកភាព នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានសហការចូលរួមថែរក្សាសន្តិសុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់ផ្ទះក្នុងបុរីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល**ស្នងការនគរបាលខេត្តកំពង់ធំ ដាក់ចេញទិសដៅ ៥ចំណុច ដល់មន្ត្រីក្រោមឱវាទ បន្តអនុវត្តដើម្បីពង្រឹងសន្តិសុខតាមមូលដ្ឋាន**ស្នងការនគរបាលខេត្តកែប បើកកិច្ចប្រជុំបូកសរុប សភាពការណ៍លទ្ធផលការងារ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារខែធ្នូ**ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នូលលេចធ្លោរជាងគេ នៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល**អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាប | ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី**ឯកឧត្ដម ប៉ែន បូណា៖ បច្ចុប្បន្ននេះ កម្ពុជាមិនមានការបែកជាតិដូចការលើកឡើងរបស់ក្រុមអ្នកប្រឆាំងជ្រុលនិយមនោះទេ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»**លទ្ធផលនៃការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥**បទវិភាគ៖បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក**ឯកឧត្តម កែប ជុតិមា ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់រៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព**លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុង Rio de Janeiro(រីយ៉ូដឺហ្សាណេរ៉ូ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល**សមាជិក APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព**តួកគី​បាន​រារាំង​ប្រធានាធិបតី​អ៊ីស្រាអែល​មិន​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ**លោក Zelensky គាំទ្រ​ការ​លើក​ឡើង​នៃ​ការ​រឹត​បន្តឹង​របស់​អាមេរិក​លើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ

សម្តេចធិបតី៖ ប្រទេសមួយមានធនធានមនុស្សច្រើន គឺបង្កើនភាពប្រកួតប្រជែង​ ជំរុញកំណើនសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ប្រសិនបើប្រទេសមួយមានធនធានមនុស្សដែលមានសមត្ថភាពកាន់តែច្រើន នឹងជួយបង្កើនភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ខណៈដែលកម្ពុជាជាប្រទេសងើបចេញពីសង្គ្រាមរ៉ាំរ៉ៃ ប៉ុន្តែអាចប្រកួតប្រជែង និងទទួលបានជ័យលាភីជាបន្តបន្ទាប់ទាំងក្នុងតំបន់ និងពិភពលោក ការផ្ដល់ឱកាស និងដាក់ទិសដៅត្រូវ គោលនយោបាយត្រូវនោះយុវជនខ្មែរមានសមត្ថភាពប្រកួតប្រជែងអន្តរជាតិបាន។

ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិត ជាង ៥ពាន់នាក់ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «មនុស្សម្នាក់មានសមត្ថភាព មានគុណភាព មានគុណវុឌ្ឍិ និងចំណេះដឹង មានភាពបត់បែន មានភាពប្រកួតប្រជែង ប្រទេសដូចគ្នា បើសិនជាប្រទេសមួយមានធនធានមនុស្សច្រើន មានមូលធនមនុស្សកាន់តែច្រើន សុខភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋយើងកាន់តែច្រើន ទីមួយបង្កើនភាពប្រកួតប្រជែងរបស់យើង»។

សម្តេចធិបតីបន្តថា ប្រទេសកម្ពុជា ប្រកាន់របបទីផ្សារសេរី និងសមាហរណកម្មនៅក្នុងពិភពលោក យើងត្រូវមានការប្រកួតប្រជែង គឺគេមិនផ្តល់ឱ្យយើងដោយ Free Free នោះទេ។ ដូច្នេះដើម្បីប្រកួតប្រជែងបានដោយស្មើរភាពកម្ពុជា ត្រូវការធនធានមនុស្ស ដែលអាចជំរុញសេដ្ឋកិច្ចជាតិ និងការប្រកួតប្រជែងបាន។

សម្តេចធិ​បតី ហ៊ុ​ន ម៉ាណែត បានរំលឹកថា ប្រទេសកម្ពុជា ទើបងើបចេញពីភ្លើងសង្គ្រាមស៉ីវិល ជាង២៥ឆ្នាំ បើក្រឡេកមើលពីទសវត្សរ៍៦០ និង៧០ កម្ពុជា ជាប្រទេសមួយដែលមានសេដ្ឋកិច្ចជឿនលឿន ជាប្រទេសមួយចំនួននៅក្នុងតំបន់ ប៉ុន្តែ ដោយសារតែកម្ពុជាបានជួបនូវវិបត្តិសង្គ្រាមស៉ីវិល ទើបធ្វើឱ្យដំណើរការអភិវឌ្ឍប្រទេសខកខាន។

សម្តេចធិបតី ហ៊ុន បានគូសបញ្ជាក់ថា «ខណៈកម្ពុជាជាប្រទេសងើបចេញពីសង្គ្រាមរ៉ាំរ៉ៃ ប៉ុន្តែអាចប្រកួតប្រជែង និងទទួលបានជ័យលាភីជាបន្តបន្ទាប់ទាំងក្នុងតំបន់ និងពិភពលោក។ ការផ្ដល់ឱកាស ហើយដាក់ទិសដៅត្រូវ គោលនយោបាយត្រូវ យើងនឹងមានសមត្ថភាពប្រកួតប្រជែងអន្តរជាតិបាន»។

សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងថា កាលមុនកូវីដ១៩ គឺ២០ឆ្នាំក្រោយពីបញ្ចប់សង្គ្រាម សេដ្ឋកិច្ចកម្ពុជាបានស្ថិតក្នងចំណោមសេដ្ឋកិច្ចដើរលឿនជាងគេ ១០ប្រទេស នៅលើពិភពលោក ក្នុងកំណើនជាង ៧% ក្នុងមួយឆ្នាំ ដែលនេះជាឧទាហរណ៍ បង្ហាញថា កម្ពុជាអាចបិទគម្លាតសេដ្ឋកិច្ចជាមួយប្រទេសដទៃ ប្រសិនមានឱកាស ដែលឱកាសធំបំផុតរបស់កម្ពុជា គឺបានពីសុខសន្តិភាព ៕

អត្ថបទដែលជាប់ទាក់ទង