**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៧ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០២៤ រៀល សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា**សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រគល់ទទួលអគារសិក្សា និងសមិទ្ធផលនានា ចំនួន៥ខ្នង ក្រោយជួសជុលរួចជាស្ថាពរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្ត្ររបស់ទីស្តីការគណះរដ្ឋមន្ត្រី​ និងផែនទីបង្ហាញផ្លូវស្តីពីបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលរួមសំណេះសំណាល ផ្តល់អនុសាសន៍ក្នុងវគ្គ “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទ**កម្ពុជា-កូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី**ឧបនាយករដ្ឋមន្ត្រី ស សុខា អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបាន “ពានរង្វាន់សតវត្សអាស៊ី ICAPP”**លទ្ធផលសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP-11)**នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកវាលវែង**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី**ក្រុមការងារអាវុធហត្ថខណ្ឌបឹងកេងកង នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ**សុន្ទរកថារបស់ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី**បណ្ដេញជនជាតិវៀតណាម២១នាក់ចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា ការវាស់វែងកំណត់ព្រំក្បាលដីជូនពលរដ្ឋ នឹងបញ្ចប់មុនឆ្នាំ២០២៨**សម្តេចធិបតី ប្រកាសដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានចប់រួចរាល់នាឆ្នាំ២០២៩**សម្តេចព្រះមហាក្សត្រី ព្រះរាជទានសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ព្រះមហាក្សត្រ ព្រះរាជទានសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ក្រុមប្រទេស G7 ស្វែងរកការឯកភាពលើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល **យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាម៉េរិក ហោះឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់

NATO សរុប១៨ នឹងសម្រេចបានគោលដៅនៃការចំណាយលើយោធា នៅក្នុងឆ្នាំ២០២៤នេះ

បរទេស៖ កាលពីថ្ងៃពុធសប្តាហ៍នេះ អគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក Jens Stoltenberg បាននិយាយថា ១៨ ក្នុងចំណោមប្រទេសទាំង៣១ ដែលជាសមាជិកបក្សសម្ព័ន្ធយោធាមួយនេះ កំពុងត្រូវមើលឃើញថា នឹងសម្រេចបានតាមគោលដៅ នៃ​ការចំណាយលើវិស័យការពារជាតិ នៅក្នុងឆ្នាំ២០២៤នេះ គឺ២ភាគរយនៃអត្រា GDP ជាតិ។

លោក Stoltenberg បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ចំនួនប្រទេសសមាជិក NATO ដែលនឹងសម្រេចបានតាមគោលដៅការចំណាយ ស្មើ២ភាគរយនៃ GDP បានកើនឡើងខ្ពស់ ប្រៀបធៀបនឹងត្រឹម១១ប្រទេស កាលពីឆ្នាំមុន។

បើតាមលោក Stoltenberg វាគឺជាកំណើន៦ដង ធៀបទៅនឹងឆ្នាំ២០២៤ នៅពេលមានសមាជិកតែ ៣ប្រទេសប៉ុណ្ណោះ ដែលអាចបំពេញបានតាមគោលដៅកំណត់។ សរុបមក កាណាដានិងក្រុមសម្ព័ន្ធមិត្តអឺរ៉ុប បានបន្ថែមថវិកាជាង៦០០ពាន់លានដុល្លារ ទៅក្នុងការចំណាយលើ វិស័យការពារជាតិរបស់ខ្លួន គិតចាប់តាំងពីពួកគេ បានកំណត់គោលដៅ២ភាគរយនៃ GDP នោះ កាលពីមួយទសវត្សរ៍មុន។

គួរបញ្ជាក់ថា ការបញ្ចេញតួលេខថ្មីនេះកើតមានឡើង បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលឥឡូវជា បេក្ខជន​ប្រធានាធិបតីនៃបក្សសាធារណរដ្ឋ ទើបតែបង្កក្តីកង្វល់ចំពោះ NATO តាមរយៈការលើកឡើងថា រូបលោកនឹងលើកទឹកចិត្តឱ្យរុស្ស៉ីវាយប្រហារ​លើសមាជិក NATO ទាំងឡាយណា ដែលមិនព្រមបំពេញកាតព្វកិច្ច នៃការបង្កើនការចំណាយលើវិស័យយោធា។ លោក Stoltenberg ក៏បានព្រមានលោក ត្រាំ ផងដែរ កុំឱ្យមកបង្កការប៉ះពាល់ចំពោះ គោលការណ៍ធានាសន្តិសុខរួមរបស់អង្គការ NATO ដែលកំណត់ថា សម្ព័ន្ធមិត្តទាំងអស់នឹងចូលរួមជួយការពារទប់ទល់ ប្រសិនបើសមាជិកណាមួយ រងការវាយប្រហារពីសត្រូវ៕

អត្ថបទដែលជាប់ទាក់ទង