**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត**រដ្ឋមន្រ្តីសុខាភិបាល៖ អ្វីៗស្ថិតនៅលើការគិត ចិត្តគំនិត និងសកម្មភាព ចិត្តនាំឱ្យការគិតនឹងធ្វើជាសកម្មភាព ដូច្នេះការលត់ដំចិត្តឱ្យបានល្អ យើងនឹងដើរផ្លូវល្អប្រសើរ និងអាចកែប្រែបាន

ឯកឧត្ដម សុខ សូកេន បើកកិច្ចប្រជុំពិភាក្សាពីការសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិនានាទូទាំងប្រទេស

ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរនិងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស ហៅកាត់ថា “គ.អ.ច.ទ.” បានបើកកិច្ចប្រជុំពេញអង្គលើកទី១ ដើម្បីពិភាក្សាពីការសម្រួលការធ្វើដំណើរនិងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិនានាទូទាំងប្រទេស និងការពង្រឹងគុណភាពនៃការធ្វើដំណើររបស់ភ្ញៀវទេសចរ ក៏ដូចជាបង្កើនភាពទាក់ទាញរបស់កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅជាមួយនឹងបដិសណ្ឋារកិច្ចល្អ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង គ.អ.ច.ទ. នៅទីស្ដីការក្រសួងទេសចរណ៍។

ឯកឧត្ដម សុខ សូកេន បានឱ្យដឹងថា កិច្ចប្រជុំនេះបានលើកឡើងពីសារៈសំខាន់នៃយន្តការរបស់គណៈកម្មការអន្តរក្រសួងក្នុងការសម្រួលការធ្វើដំណើរនិងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិនានាទូទាំងប្រទេស ជាពិសេសបានចូលរួមចំណែកក្នុងការពង្រឹងគុណភាពនៃការធ្វើដំណើររបស់ភ្ញៀវទេសចរ និងបង្កើនភាពទាក់ទាញរបស់កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅជាមួយនឹងបដិសណ្ឋារកិច្ចល្អ។

ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គលើកទី១នេះជាឱកាសក្នុងការពិនិត្យរួមគ្នាលើស្ថានភាពនៃការសម្រួលការធ្វើដំណើរនាពេលបច្ចុប្បន្ន និងចែករំលែកគ្នាអំពីបញ្ហាប្រឈម ឬភាពអសកម្មណាមួយ តាមរយៈការចូលរួមយ៉ាងផុលផុសដើម្បីរួមគ្នាលើកជាយោបល់ និងផ្តល់ជាគំនិត ដើម្បីធ្វើយ៉ាងណាឲ្យធ្វើភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ព្រំដែន ក៏ដូចជាធ្វើដំណើរទស្សនានៅកម្ពុជាប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងភាពកក់ក្តៅ។

លើសពីនេះទៅទៀត ជាលទ្ធផលបន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៅប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈកន្លងទៅនេះ កម្ពុជា-ថៃបានឯកភាពគ្នាក្នុងការសម្រួលថ្លៃទិដ្ឋាការដល់ពលករឆ្លងដែនទៅវិញទៅមកសម្រាប់ឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ នៅខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។ ការណ៍នេះនឹងជំរុញឱ្យមានចលនាឆ្លងកាត់ព្រំដែនកាន់តែច្រើនបន្ថែមទៀត ដែលទាមទារឱ្យមានការត្រៀមខ្លួនជាមុនក្នុងកិច្ចសម្របសម្រួលឆ្លងកាត់នព្រំដែឱ្យបានល្អប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង