**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

អភិបាលរងខេត្តស្ទឹងត្រែង អំពាវនាវឱ្យពលរដ្ឋគាំទ្រដល់ផលិតផលក្នុងស្រុក ដែលកំពុងមាននៅក្នុងទីផ្សារប្រទេសកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២៤ នេះ លោក ថោង ស្រាន់ អភិបាលរងខេត្តស្ទឹងត្រែង តំណាង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងសិក្ខាសាលាស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩ នៅឯសាលប្រជុំ សាលាខេត្តស្ទឹងត្រែង និងមានការចូលរួមពីសំណាក់អាជីវករ ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងខេត្តផងដែរ។

បើតាមការបញ្ជាក់ពី លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែងថា គោលបំណងសិក្ខាសាលាថ្ងៃនេះ គឺជាឱកាសដ៏ល្អ មួយសម្រាប់ម្ចាស់សហគ្រាស បានជួបផ្ទាល់ជាមួយធនាគារ និងក្រុមហ៊ុនផ្តល់សេកម្មផ្សេងៗ ដើម្បីបង្ហាញអំពីសេចក្តីត្រូវការរបស់ខ្លួនទៅកាន់ធនាគារ និងក្រុមហ៊ុនផ្តល់សេវាកម្មទាំងនោះ ឲ្យជួយដោះស្រាយបញ្ហារបស់ពួកគាត់ ក៏ដូចជាឲ្យសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានដឹងអំពីបញ្ហាដែលកើតមានឡើងក្នុងសហគ្រាសនីមួយៗ យកមកប្រមូលផ្ដុំជាឯកសារ ស្វែងរកវិធីដោះស្រាយជូនម្ចាស់សហគ្រាសឱ្យទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន។

ក្នុងនោះ លោកឧកញ៉ា ក៏បានអំពាវនាវឲ្យប្រជាពលដ្ឋ ត្រូវរួមកាត់បន្ថយការនាំចូលផលិតផលពីប្រទេសជិតខាង ដោយនាំគ្នាងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ដើម្បីជួយដល់សហគ្រាសក្នុងស្រុក មានលទ្ធភាពក្នុងការផលិត និងមានប្រាក់ចំណេញ ជាពិសេសបង្កើតការងារជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

មានប្រសាសន៍បើកក្នុងអង្គសិក្ខាសាលា លោក ថោង ស្រាន់ អភិបាលរងខេត្ត បានកោតសរសើរ ដល់អាជីវករដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងអស់ ដែលបានខិតខំចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួន ដើម្បីស្វែងយល់បន្ថែមទៀតពីសិក្ខាសាលាដែលកំពុងមាននៅថ្ងៃនេះ ហើយសូមឱ្យមានការខិតខំប្រឹងប្រែងស្ដាប់ និងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីឱ្យកាន់តែជ្រួតជ្រាបបន្ថែមនូវចំណេះដឹងដែលបានបង្ហាញពីសំណាក់គ្រូឧទ្ទេសនៃសិក្ខាសាលានេះ។

លោក ថោង ស្រាន់ បានបញ្ជាក់បន្ថែមទៀតថា ការលើកកម្ពស់ ការគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

លោកអភិបាលរងខេត្ត ក៏បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋគាំទ្រដល់ផលិតផលក្នុងស្រុក ដែលយើងកំពុងតែមានសព្វថ្ងៃ ដែលអាជីវករជាម្ចាស់សហគ្រាស ខិតខំកែច្នៃផលិតនូវផលិតផលផ្សេងៗទៀតដែលកំពុងមាននៅក្នុងទីផ្សារប្រទេសកម្ពុជា ទន្ទឹមនឹងនោះមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ សូមម្ចាស់សហគ្រាសទាំងអស់ខិតខំពង្រឹងទៅលើគុណភាពនៃផលិតផលរបស់ខ្លួន ព្រោះកាលណាដែលផលិតផលរបស់ខ្លួនមានគុណភាពល្អ តម្លៃសមរម្យ ប្រាកដណាស់នឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋជាក់ជាមិនខាន និងមិនត្រូវផលិតនូវផលិតផលណាដែលគ្មានគុណភាព ក្លែងក្លាយ ក្លែងបន្លំឡើយ ៕

អត្ថបទដែលជាប់ទាក់ទង