**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

អភិបាលខេត្តតាកែវ ណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវចុះពិនិត្យបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង ដើម្បីចាត់វិធានការបង្រ្កាបល្បែងខុសច្បាប់គ្រប់ប្រភេទ

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញបើកកិច្ចប្រជុំជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមដោយ លោក អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត តំណាងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក អភិបាលស្រុក ក្រុង ទាំង១០ លោកមេបញ្ជាការមូលដ្ឋានស្រុក ក្រុង ទាំង១០ និងលោកអធិការនគរបាលស្រុក ក្រុង ទាំង១០ ព្រមទាំងមន្រ្តីរាជការពាក់ព័ន្ធចូលរួមផងដែរ។

ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំដល់ លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលស្រុក ក្រុង លោកអធិការនគបាលស្រុកក្រុង និងលោកមេបញ្ជាការមូលដ្ឋានស្រុកក្រុង ទាំងអស់ ត្រូវបន្តចុះអនុវត្តជាប្រចាំនូវការប៉ុស្ដិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ វាស់ជាតិអាលកុល និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ នៅតាមគោលដៅភូមិសាស្រ្តនានាក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដែលវាផ្នែកមួយដ៏មានសារសំខាន់បំផុត ក្នុងការចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងជួយទប់ស្កាត់រាល់បទល្មើសផ្សេងៗ បានទាន់ពេលវេលា។

បន្ថែមពីនេះទៀតដែរ ឯកឧត្តមអភិបាលខេត្ត ក៏បន្តធ្វើការណែនាំដល់ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តចុះពិនិត្យបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង ដើម្បីចាត់វិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលរកឃើញថាពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ឬស្របតាមការណែនាំផ្សេងៗ របស់ថ្នាក់ដឹកនាំ ជាពិសេសបង្កអោយមានផលប៉ះពាល់ដល់សេចក្ដីសុខសាន្តរបស់ពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម អ៊ូច ភា ក៏បានក្រើនរំលឹកដល់ មន្ទីរកសិកម្មខេត្ត មន្ទីរធនធានទឹកខេត្ត និងអាជ្ញាធរស្រុកក្រុង ត្រូវបន្តធ្វើការតាមដានដំណាំស្រូវ ដំណាំកសិកម្ម របស់បងប្អូនប្រជាកសិករ ដែលកំពុងជួបប្រទះការខ្វះខាតទឹក នៅតំបន់មួយចំនួន ដោយត្រូវប្រើប្រាស់គ្រប់មធ្យោបាយ ធ្វើយ៉ាងណាត្រូវនាំទឹកទៅដល់ក្នុងប្រឡាយទឹកមេសំខាន់ៗ នៅជិតដំណាំកសិកម្មរបស់បងប្អូនប្រជាកសិករ ៕

អត្ថបទដែលជាប់ទាក់ទង