**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត**រដ្ឋមន្រ្តីសុខាភិបាល៖ អ្វីៗស្ថិតនៅលើការគិត ចិត្តគំនិត និងសកម្មភាព ចិត្តនាំឱ្យការគិតនឹងធ្វើជាសកម្មភាព ដូច្នេះការលត់ដំចិត្តឱ្យបានល្អ យើងនឹងដើរផ្លូវល្អប្រសើរ និងអាចកែប្រែបាន

អេស្តូនីជំរុញឱ្យសហភាពអឺរ៉ុបរឹបអូសទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ីនៅឆ្នាំនេះ

បរទេស៖ អេស្តូនីកំពុងជំរុញឱ្យសហភាពអឺរ៉ុបរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកទុកចំនួនជាង ១៥០ពាន់លានអឺរ៉ូ (១៦២ពាន់លានដុល្លារ) នៅមុនដំណាច់ឆ្នាំនេះក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានវិធានការនេះមុនពេលមានគោលនយោបាយណាមួយដែលអាចរារាំងដល់កិច្ចដណើរការរឹបអូស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕

មេដឹកនាំសហភាពអឺរ៉ុបបានប្រកាសអាសន្នបន្ទាប់ពីមានការអត្ថាធិប្បាយពីសំណាក់លោក ដូណាល់ ត្រាំ ដែលជាបេក្ខជននាំមុខនៃគណបក្សសាធារណរដ្ឋក្នុងការវិលត្រឡប់មកកាន់តំណែងប្រធានាធិបតីអាមេរិកវិញ ដែលបានបង្កឱ្យមានការព្រួយបារម្ភឡើងវិញអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអង្គការណាតូ។

អន្តរាគមន៍របស់លោក ត្រាំ លើគោលនយោបាយអន្តោប្រវេសន៍នៅក្នុងសភាក៏បានបង្អាក់ជំនួយចំនួន ៦០ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែនផងដែរ ដែលត្រូវការចាំបាច់យ៉ាងខ្លាំងដើម្បីប្រឆាំងនឹងយុទ្ធនាការយោធារបស់រុស្ស៊ី។

លោក Jonatan Vseviov អគ្គលេខាធិការនៃក្រសួងការបរទេសអេស្តូនីបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ក្នុងបទសម្ភាសន៍មួយថា៖ «វាមានសារៈសំខាន់ដែលត្រូវរឹបអូសទ្រព្យសម្បត្តិនៅមុនដំណាច់ឆ្នាំ ឬល្អនៅត្រឹមការបោះឆ្នោតអាមេរិក។ ប្រសិនបើយើងរង់ចាំយូរពេក វាអាចយឺតពេល»។

នៅពេលដែលការឈ្លានពានរបស់រុស្ស៊ីខិតជិតចូលដល់រយៈពេលពីរឆ្នាំ សហភាពអឺរ៉ុបនិងក្រុមប្រទេសទាំងមានឧស្សាហកម្មលូតលាស់ប្រាំពីរ (G7) បានបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ីជាង ២៥០ពាន់លានអឺរ៉ូ ហើយកំពុងពិភាក្សាអំពីរបៀបដែលប្រាក់នេះអាចត្រូវបានប្រើប្រាស់ដើម្បីចូលរួមចំណែកដល់ការកសាងប្រទេសអ៊ុយក្រែនឡើងវិញ។
ទ្រព្យសម្បត្តិភាគច្រើនស្ថិតនៅអឺរ៉ុបនៅក្រុមហ៊ុនផ្តល់សេវាប្រតិបត្តិការមូលបត្រ Euroclear ក្នុងប្រទេសប៊ែលហ្សិក ជាទីកន្លែងដែលប្រាក់នេះបានបង្កើតប្រាក់ចំណេញប្រហែល ៤,៤ពាន់លានអឺរ៉ូក្នុងឆ្នាំ២០២៣។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕

អត្ថបទដែលជាប់ទាក់ទង