**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត**រដ្ឋមន្រ្តីសុខាភិបាល៖ អ្វីៗស្ថិតនៅលើការគិត ចិត្តគំនិត និងសកម្មភាព ចិត្តនាំឱ្យការគិតនឹងធ្វើជាសកម្មភាព ដូច្នេះការលត់ដំចិត្តឱ្យបានល្អ យើងនឹងដើរផ្លូវល្អប្រសើរ និងអាចកែប្រែបាន

មេទ័ពអាកាស ក្រើនរំលឹកកងទ័ពត្រូវស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត ដឹកនាំដោយសម្ដេចធិបតី

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេ​បញ្ជា​ការកងទ័ពជើងអាកាស បានក្រើនរំលឹកកងទ័ព ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។

ការក្រើនរំលឹកបែបនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង អញ្ជើញជាតំណាង​ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បិទសន្និបាតបូកសរុបលទ្ធ​ផល​ការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ជំនាញការពារអាកាសនៅថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានការពារអាកាសអគ្គបញ្ជាការត្មាតពង។

ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង បានចាត់ទុកសន្និបាតនេះថាជាព្រឹត្តិការណ៍មួយដែល​គ្រប់តួអង្គពាក់​ព័ន្ធ​​ទាំងអស់បានមកជួបជុំគ្នា និងរួមគ្នាធ្វើការពិនិត្យ និងវាយតម្លៃអំពីលទ្ធផលដែលសម្រេចបាន​ក្នុងឆ្នាំ​២០២៣កន្លងទៅ ព្រមទាំងលើកបញ្ហាប្រឈម និងដំណោះស្រាយ។ ជាពិសេសការដាក់ចេញទិសដៅ​ការងា​រ​​សម្រាប់ឆ្នាំ២០២៤ ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព ចូលរួមចំណែក​អនុ​វត្តនូវគោល​នយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានគូសបញ្ជាក់ដែរថា កិច្ចការពារជាតិ គឺជា​អាទិ​ភាព​មួយក្នុងចំណោមអាទិភាពទាំងឡាយដែលថ្នាក់ដឹកនាំតែងយកចិត្តទុកដាក់ ដើម្បីធានាឱ្យបាន​នូវ​សន្តិភាព ស្ថិរភាពនៅកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានទាញចំណាប់អារម្មណ៍ថា ឥឡូវនេះឥទ្ធិពលការវាទទីភូមិសាស្ត្រ​នយោបាយ​របស់​ពួកបរទេស បានឱ្យកម្ពុជាគិតគូរពីគោលនយោបាយ និងយុទ្ធសាស្ត្រការពារជាតិ ដើម្បីឆ្លើយតបនឹង​ការ​គំរាម​កំហែងគ្រប់ប្រភេទមកលើសន្តិសុខជាតិ និងអនាគត់។ កងទ័ពត្រូវពង្រឹងដើម្បីធានាការ​ការពារ​សន្តិ​ភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៅគ្រប់កាលៈទេសៈ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង ក៏បានរំលឹកដល់នាយទាហាន ពលទាហានកងការពារអាកាស ត្រូវយក​ចិត្តទុកដាក់កម្រិតខ្ពស់ដល់សន្តិសុខជាតិ ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម គឺជាកត្តាចាំបាច់បំផុត និយាយ​ជារួមសន្តិភាពកើតមាននៅកម្ពុជា គឺជាពលិកម្មសាច់ស្រស់ ឈាមស្រស់របស់យុទ្ធជន យុទ្ធនារី​។

«រយៈពេលកន្លងមកនេះ ពួកអមិត្តវានៅតែចិញ្ចឹមចិត្តចង់ផ្តួលរំលំ​រាជរដ្ឋាភិបាលស្របច្បាប់​ដែលកើត​ចេញ​ពីការបោះឆ្នោត និងឆន្ទៈប្រជាពលរដ្ឋនៅទូទាំងប្រទេស ស្របពេលដែលពួកគេកំពុងតែធ្វើសកម្មភាព​ប្រ​ឆាំង យើងត្រូវតែលើកកំពស់ស្មារតីទទួលខុសត្រូវ និងពង្រឹងការប្រុងប្រយ័ត្នការពារ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ទប់ស្កាត់ប្រកបដោយប្រសិទ្ធិភាពខ្ពស់រាល់ឧបាយកល​គ្រប់រូបភាពដែលមានបំណងអាក្រក់ ឱ្យ​ទទួលបរាជ័យយ៉ាងអាមាស់»។ នេះជាការលើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង។

ក្នុងពិធីបិទសន្និបាតនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង ក៏បានណែនាំដល់កង​ទ័ពត្រូវបន្ត​យកចិត្ត​ទុក​ដាក់ធ្វើជាសេនាធិការជូនអគ្គមេបញ្ជាការលើការងារគ្រប់គ្រងដែនអាកាសសហការជាមួយកងទ័ពជើងអាកាស និងអង្គភាពជំនាញពាក់ព័ន្ធ។ ត្រូវជំរុញការងារហ្វឹកហ្វឺនប្រចាំឆ្នាំតាមផែនការ ត្រូវរៀបចំផែនការ​កសាង​កម្លាំងដោយផ្អែកលើការងារកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ។

បន្ថែមពីលើនោះត្រូវគ្រប់គ្រងថែទាំគ្រឿងបំពាក់ទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាដល់ការប្រើប្រាស់​ប្រកបដោយប្រសិទ្ធិភាព។ កត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងត្រូវរក្សាឱ្យបានល្អប្រសើរ ត្រូវចេះរក្សាកិច្ចការ​សម្ងាត់​យោធាឱ្យបានខ្ជាប់ខ្ជួន ៕

អត្ថបទដែលជាប់ទាក់ទង