ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ព័ន្ធយុវជន ១០០រាត្រី និងយុវជនមកពីអង្គការសមាគមនដៃគូ សរុបចំនួន ២៧រូប
ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ព័ន្ធយុវជន ១០០រាត្រី និងអង្គការសមាគមនដៃគូសរុបចំនួន ២៧រូប។
ក្នុងជំនួបនាឱកាសនេះ បានពិភាក្សាលើរបៀបវារៈចំនួន៣គឺ៖
១-ពិភាក្សាអំពី សភាពការណ៍នយោបាយជាតិនិងអន្តរជាតិ បញ្ហាសង្គម ការដឹកនាំ និងការអភិវឌ្ឍន៍ប្រទេស របស់រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧។
២-គោលនយោបាយ និងកម្មវិធីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ រួមមាន យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង ការអនុវត្តយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌ គឺ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
៣-ការចូលរួមធ្វើជាដៃគូសហការជាមួយក្រសួងយុត្តិធម៌ ក្នុងការអនុវត្តយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងក្នុងការជួយដល់ប្រជាពលរដ្ឋ ក្នុងក្របខណ្ឌនៃយុទ្ធនាការទាំងពីរ ដែលដាក់ចេញដោយក្រសួងយុត្តិធម៌ ៕