**សម្តេចតេជោ និងសម្ដេចធិបតី អញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា**គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ និងពិនិត្យវឌ្ឍនភាពការងារ**អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធពិធីអបអរសាទរទិវាជ័យជម្នះ ៧ មករា**រដ្ឋមន្ត្រីសុខាភិបាល៖ ដើម្បីជាតិមួយរីកចម្រើន ត្រូវបុគ្គលនីមួយៗខិតខំរីកចម្រើន ដូចនេះរាល់គ្រប់ពេលវេលា ត្រូវតែមានការគិត ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ**RT៖ អាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា**ប្រធានាធិបតីបារាំង៖ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងតែឈានទៅដល់ «ចំណុចនៃការមិនអាចត្រឡប់វិញបាន»**រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី៖ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ**អត្រាអតិផរណារបស់ប្រទេសឡាវ បានធ្លាក់ចុះនៅឆ្នាំ២០២៤ ហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយក្នុងគ្រួសារ**លោក ប៉ុក បូរក្ស ៖ ដំណើរភាពយន្តចល័តកម្ពុជា-ចិនលើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន នៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន**រដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការ FAO**ក្រសួងអប់រំ ជូនដំណឹងស្ដីពី ការជ្រើសរើសកុមារីចូលរួមកម្មវិធី Technovation Girls កម្ពុជា ២០២៥**មន្ត្រីជាន់ខ្ពស់មហាផ្ទៃ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា តាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម សួស ប្រាថ្នា អមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍ ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង**កម្ពុជា-ឥណ្ឌូណេស៊ី ប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ផ្ដល់អនុសាសន៍ ៦ចំណុច ដើម្បីរួមចំណែកក្នុងស្មារតី និងឆន្ទៈមុះមុតលើការងារតម្រង់ទិសពាក់ព័ន្ធកិច្ចការងារបច្ចេកវិទ្យាឌីជីថល**ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើរបាយការណ៍ដំបូងស្ដីពីការអនុវត្ដ អនុញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ (UNCRPD) នៅកម្ពុជា**ទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់៖ កម្ពុជាយើងគ្មានទេនូវទំនាស់ ជម្លោះសាសនា រវាងសាសនាព្រះពុទ្ធ និងបណ្ដាសាសនាដ៏ទៃទៀត**រដ្ឋមន្ត្រីក្រសួងកសិកម្ម អនុញ្ញាតឱ្យឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធ និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ

ក្រសួងបរិស្ថាន កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើគុណភាពខ្យល់នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ បានលើកឡើងថា ក្រសួងបរិស្ថាន បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ យ៉ាងខ្លាំង លើគុណភាពខ្យល់ ដោយប្រើឧបករណ៍ និងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ចំនួន៥១ ទីតាំងនៅទូទាំងប្រទេស។ ជាលទ្ធផល គិតក្នុងថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៤ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ គឺកម្រិតភាគល្អិតនិចល PM 2.5 ស្ថិតនៅ ២៨,៨៦ µg/m3 ដែលទាបជាងកម្រិតស្តង់ដារកំណត់ គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល២៤ម៉ោង។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ជាទូទៅគុណភាពខ្យល់នៅកម្ពុជាស្ថិតក្នុងស្ថានភាពល្អ។ ល្អ ក៏ព្រោះតែមានកត្តាចាំបាច់មួយចំនួនដូចជា៖
១- ក្រុមការងារបានតាមដានគុណភាពខ្យល់នៅតាមទីប្រជុំជន ជាប្រចាំ ដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ក្រសួង និងបណ្តាញសារព័ត៌មានមួយចំនួន ដែលបច្ចុប្បន្ននេះ ឧបករណ៍តាមដានគុណភាពខ្យល់ បានគ្របដណ្តប់ទីប្រជុំជនសំខាន់ៗ គ្រប់ខេត្ត ក្រុង និងនៅរាជធានីភ្នំពេញ
២- ក្រុមការងារជំនាញ បានរចុះត្រួតពិនិត្យ និងអធិការកិច្ចប្រភពបំពុលខ្យល់ ជាទៀតទាត់ តាមស្ថានភាពនិងភាព ចាំបាច់នៃប្រភពបំពុលនីមួយៗ
៣- ការពង្រឹងលិខិតបទដ្ឋានគតិយុត្ត និងផែនការយុទ្ធសាស្រ្តគាំទ្រកិច្ចគាំពារគុណភាពខ្យល់ ដូចជា អនុក្រឹត្យស្តីពីការគ្រប់គ្រងការបំពុលខ្យល់ និងការរំខានដោយសំឡេង សារាចរលេខ០១ ស្តីពីវិធានការបង្ការ ទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ផែនការខ្យល់ស្អាតកម្ពុជា ផែនការយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨
៤- កម្ពុជាស្ថិតក្នុងលក្ខខណ្ឌអំណោយផល ដោយទំហំ និងបរិមាណប្រភពបំពុល នៅមានកម្រិតតិចតួច និងចរន្តបណ្តូរខ្យល់នៅតាមទីក្រុងនិងទីប្រជុំជនមានភាពល្អប្រសើរ។

ឯកឧត្តម ខ្វៃ អាទិត្យា បានបន្ថែមថា ដើម្បីធានាបាននូវការទប់ស្កាត់ការបំពុលខ្យល់ ជាយថាហេតុនៅក្នុងរដូវប្រាំងនេះ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជំរុញការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ រួមមាន៖ ធ្វើការអប់រំណែនាំប្រជាពលរដ្ឋកុំឱ្យដុតរានព្រៃ វាលស្មៅ សំណល់កសិកម្ម គល់ជញ្ជ្រាំង សំរាម-សំណល់រឹង និងការដុតប្លាស្ទិក នៅទីចំហ, ព្រមទាំង ចាត់វិធានការទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់ និងធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈ និងចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រ់ថង់ប្លាស្ទិកទេ» ឱ្យបានជាប់ជាប្រចាំ។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចេញសេចក្តី ជូនដំណឹង ស្តីពីវិធានការការពារនិងទប់ស្កាត់ភ្លើងឆេះព្រៃ ដល់គ្រប់ស្ថាប័នមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ្ធ សហគមន៍ សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋ ទាំងអស់ឱ្យបានយល់ច្បាស់ពីករណីកិច្ចក្នុងការការពារ ទប់ស្កាត់ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃ ដោយរួមសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពជំនាញក្រោមឱវាទក្រសួងទាំងពីរ។

មន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានសង្ងន់ថា ក្រសួងបរិស្ថាន បាននិងកំពុងលើកកម្ពស់ថាមពលស្អាតដូចជា ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងវារីអគ្គិសនី ទប់ស្កាត់ការបំពុលចេញពីរោងចក្រ ជំរុញការប្រើប្រាស់ថាមពល Euro 5 សម្រាប់ដឹកជញ្ជូន នៅឆ្នាំក្រោយ ជាដើម។

ឯកឧត្តម ខ្វៃ អាទិត្យា បានបន្ថែមថាទាំងអស់នេះ គឺបានអនុលោកតាមក្រមបរិស្ថាន ដែលគ្រោងដាក់ឱ្យអនុវត្តចាប់ពីឆ្នាំក្រោយ ហើយលើសពីនេះទៀតតាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ក្រសួងបរិស្ថានកំពុងជំរុញយុទ្ធនាការដាំដុះដើមឈើ ឱ្យបាន១លានដើមក្នុងមួយឆ្នាំ ដែលនឹងចូលរួមយ៉ាងសំខាន់ ក្នុងការបង្កើនគម្របព្រៃឈើកម្ពុជា៦០% នៅឆ្នាំ២០៥០ ក៏ដូចជាសម្រាប់បន្សុទ្ធគុណភាពខ្យល់ និងផ្តល់សារៈប្រយោជន៍ផ្នែកសេវាអូកូឡូស៊ីជាច្រើនទៀត សម្រាប់កម្ពុជា តំបន់ និងពិភពលោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង