ចុងសប្ដាហ៍នេះ សមត្ថកិច្ចខេត្តកំពតនឹងមិនមានការចាប់ល្បឿនយានយន្តនោះទេ
ភ្នំពេញ៖ លោកម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រកាសថានៅថ្ងៃសៅរ៍និងអាទិត្យនេះ សមត្ថកិច្ចខេត្តកំពតនឹងមិនមានការចាប់ល្បឿនយានយន្តនោះទេ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៦ កុម្ភៈ ២០២៤នេះ លោកម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា “នៅថ្ងៃសៅរ៍ និងអាទិត្យនេះ សមត្ថកិច្ចខេត្តកំពតនឹងមិនមានបាញ់ល្បឿនលឿនទេ សូមបងប្អូនធ្វើដំណើរប្រកបដោយសុវត្ថិភាព និងសូមអញ្ជើញភ្ញៀវទេសចរមកលេងខេត្តកំពតដោយសប្បាយរីករាយ” ៕