**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤**អគ្គីភ័យឆាបឆេះផ្ទះថែទាំមនុស្សចាស់នៅអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ១០នាក់ និង ១១នាក់ទៀតរងរបួស**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា ដល់នាយ-ពលទាហាន កងពលតូចអន្តរាគមន៍លេខ១២៨**ពិធីបុណ្យ «ដំរីសុរិន» គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន**នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យអុំទូក**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ស្នើឱ្យមន្ទីរធនធានទឹកខេត្តតាកែវ ពន្លឿនការជីកប្រឡាយបញ្ជូនទឹកបម្រើដល់ការងារធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រួមជាមួយឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ មន្ត្រីជំនាញក្រសួង និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងបងប្អូនប្រជាកសិករដែលកំពុងប្រឈមខ្វះទឹក នៅស្រុកព្រៃកប្បាស និងស្រុកសំរោង ក្នុងខេត្តតាកែវ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការកាយប្រឡាយបញ្ជូនទឹកជួយសង្គ្រោះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ ក្នុងស្រុកព្រៃកប្បាស និងស្រុកសំរោងដែលមានប្រវែងសរុបប្រមាណ ៥គីឡូម៉ែត្រ និងបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនប្រជាកសិករដែលធ្វើស្រែប្រាំងក្នុងតំបន់ខាងលើ។

សូមជម្រាបថា ផ្ទៃដីស្រូវប្រាំងបងប្អូនប្រជាកសិករប្រមាណ ១២០០ ហិកតា ស្ថិតក្នុងឃុំកំពែង ស្រុកព្រៃកប្បាស និងក្នុងឃុំទ្រា ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ បានជួបបញ្ហាប្រឈមខ្វះទឹកស្រោចស្រព។

ជាកិច្ចអន្តរាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ដោយមានកិច្ចសហការជាមួយអាជ្ញាធរខេត្ត អាជ្ញាធរស្រុក និងឃុំ បានសម្រេចកាយផ្លូវវាងក្រោមស្ពានចេញ(ដោយស្ពានបានសាងសង់រួចហើយ) នៅចំណុចស្ពានទំនប់ដាច់កោះភ្នៅ ស្ថិតក្នុងភូមិធ្លក់យល់ ឃុំពន្លៃ ស្រុកអង្គរបុរី កាយប្រឡាយ៨៧ ចម្ងាយ ២គីឡូម៉ែត្រ ដោយប្រើអេស្កាវ៉ាទ័រចំនួន ២គ្រឿងបំពាក់លើសាឡង់ ដើម្បីសម្រួលផ្លូវទឹកពីស្ទឹងអង្គរបុរី និងកាយប្រឡាយបញ្ជូនទឹកប្រវែងសរុបប្រមាណ៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំកំពែង ឃុំពន្លៃ និងឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស និងស្ថិតក្នុងឃុំទ្រា ឃុំជើងគួន និងឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ដោយប្រើអេស្កាវ៉ាទ័រចំនួន៤គ្រឿង។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ឱ្យដឹងថា គិតត្រឹមថ្ងៃនេះវឌ្ឍនភាពនៃការកាយប្រឡាយបញ្ជូនទឹកដែលចាប់ផ្តើមពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រេចបាន ៣៥០០ម៉ែត្រ និងការកាយប្រឡាយ៨៧ ដើម្បីសម្រួលផ្លូវទឹកពីស្ទឹងអង្គរបុរីសម្រេចបាន១០០%។ ជាលទ្ធផលក្រុមការងារអន្តរាគមន៍បានជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករក្នុងស្រុកព្រៃកប្បាសប្រមាណ ៥៨០ហិកតា និងស្រុកសំរោងប្រមាណ ៦២០ ហិកតា។

ក្នុងឱកាសនោះដែរ តំណាងបងប្អូនប្រជាកសិករដែលបង្កបង្កើនផលស្រូវប្រាំងក្នុងស្រុកព្រៃកប្បាស និងស្រុកសំរោង ខេត្តតាកែវបានសម្តែងនូវក្តីរីករាយ និងសូមថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ក្នុងការជួយដោះស្រាយ និងរកគ្រប់មធ្យោបាយសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ដែលប្រឈមការខ្វះទឹកស្រោចស្រព។ ជាមួយគ្នានេះក៏ថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ថ្នាក់ដឹកនាំក្រសួង និងមន្ទីរ ព្រមទាំងអាជ្ញាធរមូលដ្ឋានដែលបានចុះអន្តរាគមន៍ដោយផ្ទាល់បញ្ជូនគ្រឿងចក្រចុះកាយប្រឡាយ និងស្តារផ្លូវទឹករហូតទទួលបានជោគជ័យ។

ជាចុងក្រោយ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ស្នើឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវពន្លឿនការជីកប្រឡាយបញ្ជូនទឹកឱ្យដល់គោលដៅ ដោយសហការជាមួយអាជ្ញាធរដែនដីក្នុងការអន្តរាគមន៍បញ្ជូនទឹកបម្រើដល់ការងារធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករដែលប្រឈមខ្វះទឹក និងបានស្នើឱ្យលោកប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយមសិក្សា ដើម្បីកាយមុខប្រឡាយឱ្យបានធំ ៕

អត្ថបទដែលជាប់ទាក់ទង