**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ

NEA នឹងរៀបចំវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពីការត្រៀមខ្លួនចូលទីផ្សារការងារ ដោយនាំយកឱកាសការងារជាង ៣ពាន់ន្លែង នៅថ្ងៃទី២០ កុម្ភៈ

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា នឹងរៀបចំវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពី “ការត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល” នាថ្ងៃទី២០ ខែកុម្ភៈ នាពេលខាងមុខនេះ នៅទីតាំងវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ល្ងាច ដោយនាំយកក្រុមហ៊ុនធំៗ ចំនួន២៥ ជាមួយនឹងឱកាសការងារចំនួន ៣២៩៦ កន្លែងចូលរួមផងដែរ។

លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀននៃផ្សារទំនើប ម៉ាក្រូ លើកឡើងថាវេទិកាការងារ និងសិក្ខាសាលានៅសាកលវិទ្យាល័យនេះ គឺជាកម្មវិធីមួយដ៏មានសារៈសំខាន់ណាស់ សម្រាប់សិស្សនិស្សិត ព្រោះនឹងមានការចូលរួមពីក្រុមហ៊ុនទៅដល់កន្លែងគាត់សិក្សាផ្ទាល់តែម្តង។ ពួកគាត់នឹងមានឱកាសជួបជាមួយតំណាងក្រុមហ៊ុនជាច្រើនដែលនឹងទៅផ្តល់ឱកាសការងារដល់កន្លែងដែលពួកគាត់កំពុងតែសិក្សាតែម្តង។

ប្រធានផ្នែកសម្ភាសន៍រូបនេះ ជំរុញឱ្យ NEAរៀបចំកម្មវិធីដ៏ល្អនេះ នៅតាមសាកលវិទ្យាល័យនៅទូទាំងប្រទេសបន្ថែមទៀត ដើម្បីនាំយកឱកាសការងារដ៏សំបូរបែប ជូនដល់សិស្សនិស្សិតដែលកំពុងសិក្សា ហើយពុំមានពេលវេលាក្នុងការស្វែងរកការងារធ្វើ។

លោក ហាក់ ឈុនលី ប្រធានផ្នែកប្រឹក្សាអាជីព នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ដ្រ អេស៊ីលីដា លើកឡើងថាវេទិកាការងាររបស់សាកលវិទ្យាល័យ ពាណិជ្ជសាស្ដ្រ អេស៊ីលីដា ដើរតួយ៉ាងសំខាន់ក្នុងការផ្ដល់ឱកាសការងារដល់សិស្ស-និស្សិត និងសាធារណជនទូទៅ ព្រមទាំងបានចែករំលែកចំណេះដឹង និងបទពិសោធន៍ជាច្រើន ដើម្បីស្វែងយល់អំពីគោលដៅអនាគត និងអាជីពការងារដែលស័ក្តិសមនឹងចំណងចំណូលចិត្តរបស់ខ្លួន។

យុវជន សិស្ស/និស្សិត ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ សូមត្រៀម CV ដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំង ២៥។ យុវជន ក៏អាចចូលរួមក្នុងសិក្ខាសាលា ដែលនឹងមានការចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗ ពីសំណាក់វាគ្មិនជំនាញៗ ពីសារៈសំខាន់នៃការត្រៀមខ្លួនចូលទីផ្សារការងារ ក៏ដូចជាការត្រៀមខ្លួនដាក់ពាក្យស្វែងរកការងារផងដែរ។

ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

អត្ថបទដែលជាប់ទាក់ទង