ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៧ ខែកុម្ភៈ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជាទទួលរងនូវឥទ្ធិពលជ្រលងសម្ពាធទាប ដែលអូសបន្លាយពីសមុទ្រចិនខាងត្បូង រហូតដល់ ឈូងសមុទ្របេងហ្គាល ដោយអូសកាត់ពីលើកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤៖
១. តំបន់វាលទំនាប៖
⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌មានល្បឿន២ម៉ែត្រ/វិនាទី។
២.តំបន់ខ្ពង់រាប ៖
⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌មានល្បឿន២ម៉ែត្រ/វិនាទី។
៣.តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម ខ្យល់បក់មកពីទិសនិរតីមានល្បឿន៣ម៉ែត្រ/វិនាទី
-រលកសមុទ្រមានកម្ពស់អប្បបរមា០,៥០ម៉ែត្រ និងអតិបរមា ១,៥០ម៉ែត្រ ៕