ឯកឧត្ដម វង្ស ពិសេន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីថ្លែងការណ៍របស់ គ.ជ.ប និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃដល់ក្រុមប្រឹក្សាឃុំទាំង៩ នៅស្រុកពារាំង
ភ្នំពេញ៖ ឯកឧត្ដម វង្ស ពិសេន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីថ្លែងការណ៍លេខ ០០២ គជប របស់ក្រុមប្រតិកម្មព័ត៌មានរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងសេចក្តីប្រកាសព័ត៌មានលេខ ០០៤ សប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សស្រុក ដល់ក្រុមប្រឹក្សាឃុំទាំង៩ ក្នុងស្រុកពារាំង ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
កិច្ចប្រជុំផ្សព្វផ្សាយបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សស្រុកពារាំង ៕