**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ទូតអ៊ីស្រាអែល ប្ដេជ្ញាខិតខំប្រឹងប្រែងផ្សព្វផ្សាយ និងបង្កើនទំនាក់ទំនងធុរកិច្ចរវាងវិនិយោគិនអ៊ីស្រាអែល និងពាណិជ្ជករកម្ពុជា

ភ្នំពេញ៖ អ្នកឧកញ៉ា ហ៊ុន ឡាក់ តំណាងអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាធុរកិច្ចជាមួយលោកស្រី Orna Sagiv ឯកអគ្គរដ្ឋទូត នៃប្រទេសអ៉ីស្រាអែល ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ នាស្ថានទូតអ៊ីស្រាអែលនៅក្នុងទីក្រុងបាងកក។

អ្នកឧកញ៉ា ហ៊ុន ឡាក់ បានជម្រាបជូន លោកស្រីឯកអគ្គរដ្ឋទូតអំពីចក្ខុវិស័យ ក៏ដូចជាបេសកម្មរបស់សមាគមឧកញ៉ាកម្ពុជាព្រមទាំងបានបង្ហាញពីកិច្ចការ និងសមិទ្ធផលសំខាន់ៗ ដែលសមាគមបាននិងកំពុងអនុវត្តយ៉ាងសកម្ម ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងភាពជាដៃគូមួយដ៏មានសក្តានុពលក្នុងការជំរុញសកម្មភាពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគិន មកកាន់ប្រទេសកម្ពុជា។

កិច្ចពិភាក្សាធុរកិច្ចនេះ នឹងបើកឱកាសឲ្យសមាជិកសមាគមទាំងអស់ អាចស្វែងរកដៃគូអាជីវកម្ម ការផ្គូផ្គងពាណិជ្ជកម្ម និងការកៀរគរវិនិយោគិនបន្ថែមទៀត ក្នុងវិស័យសក្តានុពលរបស់កម្ពុជា តាមរយៈការភ្ជាប់ទំនាក់ទំនង និងភាពជាដៃគូជាមួយវិនិយោគិនអ៉ីស្រាអែល។

ជាមួយគ្នានេះ លោកស្រី Orna Sagiv បានលើកឡើងថា លោកស្រីមានក្តីរីករាយក្នុងការបានជួបពិភាក្សាការងារសំខាន់ៗជាមួយគណៈប្រតិភូ នៃសមាគមឧកញ៉ាកម្ពុជាដែលមានសមាជិកសុទ្ធតែជាធុរជន និងពាណិជ្ជករដែលកំពុងកាន់កាប់អាជីវកម្មគ្រប់វិស័យនៅកម្ពុជា ខណៈដែលប្រទេសអ៉ីស្រាអែល និងកម្ពុជាក៏មានចំណងមិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការទៅលើវិស័យជាអាទិភាពជាច្រើនដូចជា កសិកម្ម បច្ចេកទេសគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មានជាដើម។

លោកស្រីបានសង្កត់ធ្ងន់ថា លោកស្រីនឹងខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយ និងបង្កើនទំនាក់ទំនងធុរកិច្ចរវាងវិនិយោគិនអ៉ីស្រាអែល និងពាណិជ្ជករកម្ពុជា ជាពិសេសតាមរយៈសមាគមឧកញ៉ាកម្ពុជា ព្រមទាំងរីករាយស្វាគមន៍គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា សម្រាប់ដំណើរទស្សនកិច្ចនៅប្រទេសអ៉ីស្រាអែល ក្នុងពេលវេលាសមស្របនាពេលដ៏ខ្លីខាងមុខ ដើម្បីបង្កើតឱកាសការផ្សារភ្ជាប់ដៃគូវិនិយោគរវាងប្រទេសទាំងពីរ សម្រាប់ជាគុណប្រយោជន៍ដល់វិស័យសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមក។

ជាកិច្ចបញ្ចប់ ស្ថាប័នទាំងពីរតាំងចិត្តរួមគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងស្វែងរកកាលានុវត្តភាពបន្ថែមទៀតដល់ធុរកិច្ចជនទាំងសងខាង តាមរយៈការបង្កើតឲ្យមានយន្តការទំនាក់ទំនង ដ៏មានប្រសិទ្ធភាពមួយរវាងស្ថាប័នទាំងពីរនាពេលសមស្រមណាមួយ៕

អត្ថបទដែលជាប់ទាក់ទង