**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

អភិបាលខេត្តកំពង់ធំ ចុះពិនិត្យទីតាំងព្រៃឡង់ ជំរុញឱ្យការពារព្រៃឈើ សត្វព្រៃគ្រប់ប្រភេទកុំឱ្យជនខិលខូចកាប់បំផ្លាញរុករាងទន្ទ្រានដីព្រៃ

ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការពិនិត្យទីតាំងធនធានធម្មជាតិ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តកំពង់ធំ ដើម្បីការពារព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទដែលរស់នៅក្នុងតំបន់ព្រៃឡង់ កុំឱ្យជនខិលខូចទៅកាប់បំផ្លាញរុករាងទន្ទ្រានយកដីអាស្រ័យផល និងបរបាញ់សត្វ មកបម្រើប្រយោជន៍របស់ខ្លួននោះឡើយ ស្ថិតនៅភូមិសំអោង ឃុំមានរិទ្ធិ ស្រុកសណ្ដាន់។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានលើកឡើងថាព្រៃឡង់ ជាឈ្មោះហៅតៗគ្នា និងមានប្រភពផ្សេងៗគ្នាជាភាសាបារាំងព្រៃឡង (prey long) insitarth ព្រៃវែង (ប៉ុន្តែ ជាភាសាជនជាតិគួយវិញព្រៃឡង់ មានន័យថាព្រៃរបស់យើងទាំងអស់គ្នាព្រៃឡង់គ្របដណ្តប់ដោយព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោងដ៏មានតម្លៃវាជាព្រៃចុងក្រោយបំផុតនៃប្រភេទព្រៃដ៏មានសារៈសំខាន់នៅក្នុងឧបទ្វីបឥណ្ឌូចិន។

លោកប្រធានមន្ទីរ បានបន្តថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៧៤ អនក្រ.ប ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ស្ដីពីការបង្កើតដែនជម្រកសត្វព្រៃ ព្រៃឡង់ដែលមានផ្ទៃដីទំហំ ៤៣១,៦៨៣ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។

ឯកឧត្តម ងួន រតនៈ បានអញ្ជើញចុះពិនិត្យទីតាំងភូមិសាស្ត្រព្រៃឡង់ក្នុងគោលបំណង គឺធានាឱ្យមានថែរក្សាទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីព្រមទាំងធានាឱ្យមានការបំពេញលក្ខខណ្ឌចាំបាច់ សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះក្នុងការផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

ឯកឧត្តមអភិបាលខេត្តក៏បាន ជំរុញលើកទឹកចិត្តដល់មន្ត្រីជំនាញប្រជាសហគមន៍ និងអាជ្ញាធរ សមត្ថកិច្ចទាំងអស់ ចូលរួមទប់ស្កាត់ និងការពារធនធានធម្មជាតិព្រៃឡង់ គ្រប់គ្រងថែរក្សា ព្រៃឈើឱ្យបានល្អប្រសើរ ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ពីប្រភេទដើមឈើ និងសត្វគ្រប់ប្រភេទព្រោះព្រៃឡង់ ជាតំបន់ដែលមានតម្លៃអភិរក្សខ្ពស់វាមានប្រព័ន្ធអេកូឡូស៊ីប្លែក និងជាជម្រកសម្រាប់សត្វព្រៃ និងសត្វស្លាបដែលកំពុងរងគ្រោះថ្នាក់។ ដូច្នេះ ត្រូវថែរក្សាការពារ និងចូលរួមដាំដើមឈើទាំងអស់គ្នាឱ្យបានច្រើនដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកសិក្សាពីប្រវត្តិព្រៃឡង់ នៅក្នុងទឹកដីខេត្តកំពង់ធំ ៕

អត្ថបទដែលជាប់ទាក់ទង