ព្រះសង្ឈ១អង្គរងរបួស ខណៈដុតភ្លើងសំរាមរាលឆេះប៉ះគ្រាប់មិនទាន់ផ្ទុះ នៅក្រុងសិរីសោភ័ណ
ភ្នំពេញ៖ ព្រះសង្ឈ១អង្គបានរងរបួសដោយដុតភ្លើងសំរាមរាលឆេះប៉ះចំគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានផ្ទុះ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉៥និង៤០នាទីល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវត្តបរមសាលព្រឹក(ហៅវត្តភ្នំស្វាយ) នៅលើភ្នំស្វាយ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ ព្រះសង្ឈរងគ្រោះព្រះនាម ញឹម សុណាង ព្រះជន ១៧ វស្សា គង់នៅវត្តបរមសាលព្រឹក(ហៅវត្តភ្នំស្វាយ) នៅលើភ្នំស្វាយ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបន្តថា៖ តាមការបំភ្លឺពីព្រសង្ឈក្នុងវត្ត ព្រះនាម សុខ សិរីវត្តនា ព្រះជន២២ វស្សា បានប្រាប់ថា នៅមុនពេលកើតហេតុ មានព្រះសង្ឈ៣អង្គបានដុតសំរាមនៅខាងក្រោយវត្ត លុះដល់ពេលដុតបានមួយសន្ទុះ ដល់វេលាម៉ោងប្រហែល៥និង៤០នាទីល្ងាច ឃើញភ្លើងឆេះរាលខ្លាំងក៏នាំគ្នាមកពន្លត់ពេលនោះស្រាប់តែព្រះអង្គមួយអង្គ ព្រះនាម ញឹម សុណាង កំពុងដើរពន្លត់ភ្លើង(សង្ស័យភ្លើងឆេះត្រូវគ្រាប់មិនទាន់ផ្ទុះក៏បានផ្ទុះ)បណ្តាលឲ្យត្រូវរងរបួស។ ភ្លើងត្រូវបានរលត់ទាំងស្រុងបន្ទាប់កម្លាំងនគរបាលក្រុងជួយអន្តរាគមន៍ពន្លត់។ ចំពោះទីតាំងកន្លែងឆេះបានហ៊ុំព័ទ្ធរងចាំក្រុមការងារអង្គភាពស៊ីម៉ាក់ចុះស្រាវជ្រាវរក្រាប់ដែលនៅសេសសល់៕