ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារផ្ទៃក្នុងគណៈកម្មការ
ភំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា នាថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារផ្ទៃក្នុងគណៈកម្មការដើម្បីពិនិត្យលើរបៀបវារៈមួយចំនួនរួមមាន៖
១. ការពិភាក្សាលើការងារត្រៀមកិច្ចប្រជុំជាមួយក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ
២. ការចុះមូលដ្ឋានទៅខេត្តជាប់ព្រំដែនថៃអំឡុងពេលវិស្សមកាល (ថ្ងៃទី៤-៧ ខែមីនា)
៣-បញ្ហាផ្សេងៗ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លេខាធិការ សមាជិក សមាជិកាគណៈកម្មការ ទីប្រឹក្សាច្បាប់អមគណ:កម្មការនិងមន្ត្រីជំនួយការគណៈកម្មការផងដែរ៕