**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ប្រវែង ១.៦៥០ ម៉ែត្រ ក្នុងនោះប្រវែងស្ពាន ៨៤៥,៧០ ម៉ែត្រ និងប្រវែងផ្លូវតភ្ជាប់ ៨០៤,៣០ ម៉ែត្រ ដែលគ្រោងប្រើរយៈពេលសាងសង់ ៤២ខែ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៧ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា កត្តាសុខសន្តិភាព ជាមូលដ្ឋានរឹងមាំសម្រាប់ការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ក្នុងគ្រប់អាណត្តិនៃរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ហើយរាជរដ្ឋាភិបាល អាណត្តិទី៧នេះ នៅតែចាត់ទុក ផ្លូវជាអទិភាពចម្បងបន្ទាប់ពីមនុស្ស ព្រោះផ្លូវមិនត្រឹមតែជួយសម្រួលដល់ចរាចរប៉ុណ្ណោះទេ ថែមទាំងជាសរសៃឈាមទៅចិញ្ចឹមគ្រប់សរីរាង្គនៃការអភិវឌ្ឍជាតិ និងលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាជនទៀតផង។ ជាក់ស្តែង សារៈសំខាន់នៃស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នេះ ក្រោយពីបញ្ចប់ការសាងសង់ ស្ពាននេះនឹងរួមចំណែកក្នុងការធើ្វសមាហរណកម្ម និងតភ្ជាប់ត្រើយខាងកើត​ និងខាងលិចរបស់ទន្លេបាសាក់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងមួយចំណែករបស់ខេត្តកណ្តាល ជាពិសេសជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងចំណាយនានា ចំពោះការធ្វើដំណើរទៅ-មកឆ្លងកាត់ស្ពានព្រះមុនីវង្ស និងនៅតាមដងទន្លេបាសាក់ សម្រួលដល់ការធ្វើដំណើរវាងឆ្ងាយទៅដល់ស្ពានព្រែកសំរោងក្រុងតាខ្មៅ និងការទំនាក់ទំនងសេដ្ឋកិច្ច-សង្គមនៅតំបន់ប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល រួមទាំងការតភ្ជាប់ទៅព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ក៏ដូចជាធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីក នៅក្នុងតំបន់រាជធានីភ្នំពេញផងដែរ។

នៅក្នុងក្របខ័ណ្ឌនៃស្ថានភាពភូមិសាស្ត្រ និងការតភ្ជាប់ ស្ពាននេះគឺមានភាពប្រទាក់ក្រឡាគ្នាយ៉ាងល្អប្រសើរជាមួយមហាវិថីធំៗ ផ្លូវជាតិ និងខ្សែផ្លូវសំខាន់ៗដទៃទៀត ដូចជា នៅត្រើយខាងលិចតភ្ជាប់ជាមួយមហាវិថីឈុនគង់ (ដែលកំពុងសាងសង់) រួចភ្ជាប់ទៅមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដោយរត់កាត់ពីលើ និងតភ្ជាប់ជាមួយផ្លូវជាតិលេខ២។

ដោយឡែក នៅត្រើយខាងកើត គឺស្ពាននេះនឹងតភ្ជាប់ទៅផ្លូវជាតិលេខ១ ដោយរត់កាត់ពីលើ និងតភ្ជាប់ជាមួយផ្លូវលេខ១១០ ក្នុងទិសដៅចូលមករាជធានីភ្នំពេញ ឬចេញទៅខេត្តកណ្តាល ឆ្ពោះទៅកាន់តំបន់ភូមិសាស្ត្រពាក់ព័ន្ធផ្សេងទៀត។

ក្នុងឱកាសនោះផងដែរ សម្តេចធិបតី បានសម្តែងនូវការអរគុណចំពោះ​ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានការជួយជ្រោមជ្រែង និងឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ និងគ្រប់កាលៈទេសៈ។ លើសពីនេះ កម្ពុជា-ចិន បានសម្រេចឯកភាពកំណត់យកឆ្នាំ២០២៤នេះ គឺជា «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និង ប្រជាជន កម្ពុជា-ចិន» ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រទេសទាំងពីរ ដោយ សម្តេចធិបតី បានមានប្រសាសន៍ផងដែរថា៖ ប្រជាជនកម្ពុជាខិតខំកសាងប្រទេសតាំងពីបាតដៃទទេរហូតដល់បច្ចុប្បន្ន ដើម្បីលើកកម្ពស់ជីវភាព និងកិត្យានុភាពជាតិឱ្យបានរីកចម្រើន និងថ្កុំថ្កើង ដូចនេះ ការលើកកម្ពស់វិស័យទេសចរណ៍ គឺជាការជំរុញឱ្យភ្នាក់ងារចែកចាយព័ត៌មានដ៏មានសក្តានុពលមួយនេះ ជួយផ្សព្វផ្សាយអំពីកត្តាសន្តិភាព សន្តិសុខ និងសុខុដុមរមនានៅកម្ពុជា ហើយឆ្នាំ២០២៤នេះ ក៏ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន អាស៊ាន-ចិនផងដែរនោះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីបន្ថែមទៀត ក្នុងការស្រូបទាញនូវកំណើនភ្ញៀវទេសចរ និងវិនិយោគិនចិនមកទស្សនា និងបណ្ដាក់ទុនធុរកិច្ចនៅកម្ពុជាកាន់តែច្រើនថែមទៀត។

ជាចុងក្រោយ សម្តេចធិបតី បានធ្វើការផ្ដាំផ្ញើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឱ្យបន្ដរួមសហការខិតខំបំពេញការងារកាន់​តែខ្លាំង​ក្លាថែមទៀត ក្នុងការលើក​កម្ពស់​ការចូលរួមចំណែកថែទាំ និងអភិវឌ្ឍផ្លូវ-ស្ពាន ដើម្បីតភ្ជាប់បណ្ដាញផ្លូវគមនាគមន៍ទៅ​គ្រប់​តំបន់​ជិត​ឆ្ងាយ​ទូទាំង​ប្រទេស និងភ្ជាប់ជាមួយប្រទេសជិតខាងឱ្យមាននិរន្ដរភាពទាំងគុណភាព និងប្រសិទ្ធ​ផល។

ជាមួយគ្នា សម្តេចធិបតី បានសំណូមពរដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ សូមស្វ័យទទួលខុសត្រូវជាប្រចាំ តាមរយៈការបន្តចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា, កុំពិសាគ្រឿងស្រវឹងពេលបើកបរ, កុំបើកបរលើសល្បឿនកំណត់, ត្រូវចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ ជាពិសេស ស្នើដល់អ្នកបើកបរដែលបង្កគ្រោះថ្នាក់ចរាចរណ៍ សូមកុំគេចវេះពីការទទួលខុសត្រូវ និងត្រូវចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន ៕

អត្ថបទដែលជាប់ទាក់ទង