រដ្ឋបាលខេត្តបាត់ដំបង ជូនដំណឹងពីការទម្លាក់កម្ពស់ទឹកស្ទឹងសង្កែ ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្ត
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ស្តីពីការទម្លាក់កម្ពស់ទឹកស្ទឹងសង្កែចាប់ពីកម្ពស់១០ម៉ែត្រ មកត្រឹម៦.៥ម៉ែត្រ ដើម្បីជួយសម្រួល ដល់ការងារសាងសង់ ស្ថានីយ៍បូបទឹកឆៅ និងជួយកាត់បន្ថយផលប៉ះពាល់នានា ក្នុងការបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្ត នៅក្នុងរយៈពេល៣ខែ ដោយគិតចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។