ឯកឧត្តម សួស ប្រាថ្នា បន្តដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តកណ្ដាល
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី ប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានរដ្ឋបាល និងឯកឧត្តមអភិបាលរង តំណាងរដ្ឋបាលខេត្តកណ្ដាល តំណាងរដ្ឋបាលក្រុង ស្រុក នៃខេត្តកណ្ដាល ព្រមទាំង មន្ត្រីជំនាញជាច្រើនរូបផងដែរ។
កិច្ចប្រជុំ នារសៀលនេះផងដែរ គឺបន្តរៀបចំក្នុងគោលបំណងដើម្បីពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញា របស់រដ្ឋបាលក្រុង ស្រុកនៃខេត្ត កណ្ដាល មុននឹងដាក់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិនិត្យ សម្រេច និងដាក់ចេញប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ៕