**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត**រដ្ឋមន្រ្តីសុខាភិបាល៖ អ្វីៗស្ថិតនៅលើការគិត ចិត្តគំនិត និងសកម្មភាព ចិត្តនាំឱ្យការគិតនឹងធ្វើជាសកម្មភាព ដូច្នេះការលត់ដំចិត្តឱ្យបានល្អ យើងនឹងដើរផ្លូវល្អប្រសើរ និងអាចកែប្រែបាន

តើអនុសាសន៍គន្លឹះ១០ចំណុចរបស់សម្តេចតេជោ និងអនុសាសន៍១០ចំណុចរបស់សម្តេចធិបតី មានសារសំខាន់បែបណាចំពោះភាពប្រសើរឡើងរបស់កម្មករកម្ពុជា?

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៨ ខែកុម្ភៈ បានផ្តល់អនុសាសន៍ណែនាំចំនួន១៣ចំណុច ឱ្យក្រសួងការងារអនុវត្តឱ្យជោគជ័យ។

ក្នុងចំណោមអនុសាសន៍ទាំង១៣ចំណុចនេះ ត្រង់អនុសាសន៍ទី៣ គឺសម្តេចធិបតី លើកទឹកចិត្តឱ្យក្រសួងការងារអនុវត្តអនុសាសន៍គន្លឹះទាំង១០ចំណុច របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងអនុសាសន៍១០ចំណុច ដែលសម្តេចធិបតីបានដាក់ចេញកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកបណ្ឌិត យង់ ពៅ អគ្គលេខានៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានបញ្ជាក់ថា អនុសាសន៍ណែនាំចំនួន១០របស់សម្តេចធិបតី ជាគុណតម្លៃដ៏សំខាន់របស់ថ្នាក់ដឹកនាំ ក្នុងការបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ កម្មករនិយោជិត យុវជន ដើម្បីភាពសុខសាន្ត និងសេដ្ឋកិច្ចសង្គមកម្ពុជា ដែលផ្តើមចេញពីមូលដ្ឋានរឹងមាំនៃសុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

អនុសាសន៍ទាំង១០ចំណុចរបស់សម្តេចធិបតី ណែនាំឱ្យក្រសួងការងារ ពិភាក្សាទៅលើប្រាក់ឈ្នួលកម្មករ, ការអនុវត្តរបបសន្តិសុខសង្គម ប.ស.ស សម្រាប់អ្នកធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ, កម្មវិធីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់, ការឧបត្ថម្ភប្រាក់ដល់ស្ត្រីមានផ្ទៃពោះ មុននិងក្រោយពេលសម្រាល, បង្កើតកម្មវិធី ដើម្បីប្រែក្លាយ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ចាប់ពីឆ្នាំ២០២៤តទៅ។

ក្រៅពីនេះអនុសាសន៍ណែនាំចំនួន៤ ដែលក្រសួងការងារត្រូវអនុវត្តនៅរយៈពេល២ឆ្នាំខាងមុខនោះគឺត្រូវសហការជាមួយក្រសួងពាក់ព័ន្ធបង្កើតទារកដ្ឋាន និងមតេយ្យសហគមន៍, រៀបចំកន្លែងហូបបាយឬអាហារដ្ឋាននៅតាមរោងចក្រ, ការផ្លាស់ប្តូរមធ្យោបាយដឹកកម្មករ ដើម្បីផាកសុខភាពនិងសុវត្ថិភាព និងការជំរុញការធ្វើតេសជំនាញរបស់កម្មករទាំងក្នុងស្រុកនិងក្រៅស្រុកឱ្យទទួលបានវិញ្ញាបនបត្រទទួលស្គាលជំនាញមួយ។

ចំពោះអនុសាសន៍គន្លឹះទាំង១០របស់សម្តេចតេជោ ត្រូវបានលោកបណ្ឌិត យង់ ពៅ យល់ឃើញថា ជាអនុសាសន៍ដែលមានតម្លៃដ៏មហាសាលសម្រាប់កម្មករនិយោជិត ដែលកំពុងបម្រើកការងារនៅកម្ពុជា។ ព្រោះសុទ្ធតែមានគុណប្រយោជន៍សម្រាប់កម្មករនិយោជិត ពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ មុននិងក្រោយសម្រាល រួមនឹងការគាំពារសុខភាពរបស់កម្មករនិយោជិត តាមរយៈការអនុវត្តរបបសន្តិសុខសង្គមជាដើម។

ជាមួយគ្នានេះ លោកបណ្ឌិតយង់ ពៅ សង្ឃឹមថា ក្រសួងការងារ និងក្រសួងស្ថាប័នពាក់ព័ន្ធនឹងបន្តអនុវត្តអនុសាសន៍គន្លឹះទាំង១០ចំណុចរបស់សម្តេចតេជោឱ្យមានប្រសិនភាព និងនិរន្តរភាព ដើម្បីជាប្រយោជន៍ដល់កម្មករនិយោជិតក្នុងការរក្សាស្ថេរភាពសង្គម សេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា។ លោកបណ្ឌិតបន្តថា កម្មករនិយោជិតគឺជាកម្លាំងផលិតដ៏សំខាន់ របស់សង្គមជាតិ នៅក្នុងវិស័យឧស្សាហកម្ម។

គួរបញ្ជាក់ថា អនុសាសន៍គន្លឹះទាំង១០ចំណុចរបស់សម្តេចតេជោ មានដូចជាការបើកប្រាក់ឈ្នួលកម្មករ២ដងក្នុង១ខែ, ការពិនិត្យព្យាបាលជំងឺជូនកម្មករមិនគិតថ្លៃ, ការផ្តល់ប្រាក់ឈ្នួល១២០%និងអនុញ្ញាតឱ្យសម្រាកមាតុភាព៣ខែ សម្រាប់ស្ត្រីសម្រាលកូន។ ក្រៅពីនេះក៏មានការឧបត្ថម្ភប្រាក់ដល់កម្មករិនីមានកូន១នាក់ ៤០ម៉ឺនរៀល, ការទទួលបានរបបសន្តិសុខសង្គមថែទាំងសុខភាព, ការពិនិត្យថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនីនៅតាមផ្ទះជួល។ល៕

អត្ថបទដែលជាប់ទាក់ទង