**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំក្រុមការងារចុះត្រួតពិនិត្យកម្លាំង និងត្រួតពិនិត្យគោលដៅការពារសន្តិសុខ**ក្រសួងអប់រំ ជូនដំណឹង ពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦**ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន លើកទឹកចិត្តដល់សិស្សដែលទទួលបាននិទ្ទេស A ត្រូវបន្តខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានល្អក្នុងការចូលរួមអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានទូកងនិងទូកកមួងចូលរួមប្រកួត៣៤៨ទូក ខណៈកីឡាករ-កីឡាការិនីមានជាង២ម៉ឺននាក់**ឯកឧត្តម ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ១៥កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញសមាជិកាក្រុមប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព និងតម្លាភាព**សម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ ខេត្តកណ្ដាល មានគម្រោងអភិវឌ្ឍន៍អាទិភាពជាច្រើន**អភិបាលខេត្តតាកែវ ស្នើគណៈប្រតិភូក្រុងសៀងយ៉ាង ខេត្តហ៊ូប៉ី សិក្សាគម្រោងវិនិយោគកសិឧស្សាហកម្ម និងកែឆ្នៃផលិតផល នៅខេត្តតាកែវ**រដ្ឋបាលខេត្តប៉ៃលិន រៀបចំវេទិកាថ្នាក់ខេត្ត ស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**កាកបាទក្រហមកម្ពុជា រៀបចំយុទ្ធនាការសុវត្ថិភាពចរាចរណ៍ស្តីពី “យុវជនការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងសន្តិភាព”**ឧត្ដមសេនីយ៍ទោ មៀច សាមុត បើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង វរសេនាតូចនៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍២៨១ កងពលតូចអន្តរាគមន៍លេខ១២៨**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដើម្បីរៀបចំសម័យប្រជុំពេញអង្គ IPTP លើកទី១១**វឌ្ឍនភាពការជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា**លោក Boris Johnson៖ ចក្រភព​អង់គ្លេស​អាច​នឹង​ត្រូវ​ផ្តល់​កងទ័ព​ដល់​ក្រុង​គៀវ ប្រសិនបើ​អាមេរិក​កាត់​ជំនួយ​**ក្រសួងសាធារណការជូនដំណឹង ពីការបញ្ចុះតម្លៃ ២០% សម្រាប់ការធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក**សហរដ្ឋអាមេរិកផ្អាកជើងហោះហើរទៅកាន់ប្រទេសការាបៀន**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៤ របស់លេខាធិការដ្ឋាន គ.ជ.អ.ប.**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ចាប់ពីថ្ងៃទី១៣-១៥ វិច្ឆិកា កម្ពុជា​ អាចនឹងបន្តមានភ្លៀងធ្លាក់ជាបន្តបន្ទាប់**ឯកឧត្តម អៀង វ៉េងស៊ុន ដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួល (JCC) លើកទី៤ នៃគម្រោងពង្រឹងសមត្ថភាពរដ្ឋបាលកំពង់ផែ នៅកម្ពុជា

ករណីគ្រោះថ្នាក់ចរាចរណ៍រថភ្លើងបុករថយន្ត បណ្តាលឲ្យមនុស្សរបួសធ្ងន់ ៤នាក់ ស្រាលម្នាក់ នៅស្រុកបាកាន

ភ្នំពេញ៖ យ៉ាងហោចណាស់មានអ្នករងរបួសធ្ងន់ ០៤នាក់ របួសស្រាល ០១នាក់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថភ្លើងបុករថយន្ត ចំណុចផ្លូវឆ្លងចូលត្រពាំងសង្កែ ចន្លោះគីឡូម៉ែត្រលេខ១៩១-១៩២ ស្ថិតនៅភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឮរថភ្លើងបានបន្លឺសម្លេងស៊ីផ្លេ មុនមកដល់ចំណុចមានយន្តជំនិះផ្សេងឆ្លងកាត់ ដោយបានបញ្ជាក់ពីការមកដល់រថភ្លើងដែលកំពុងសណ្ដោងដឹកប្រេង ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ដល់ចំណុចកើតហេតុខាងលើស្រាប់តែរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-8596 ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 4A-3487 បានបើកឆ្លងផ្លូវពីជើងទៅត្បូង ខណៈនោះ រថភ្លើងបានបុករថយន្ត បណ្តាលឲ្យរថយន្តធ្លាក់ផ្លូវ និងរងរបួសអ្នកធ្វើដំណើរតាមរថយន្តចំនួន ០៥នាក់ ឃើញហេតុការណ៍ដូចនេះប្រភពបានរាយការណ៍ជូនសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ និងជួយសង្គ្រោះជនរងគ្រោះ។

លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឲ្យដឹងថា ៖ គ្រោះថ្នាក់រវាងរថភ្លើងនឹងរថយន្តខាងលើ បណ្តាលឲ្យមានអ្នករបួសធ្ងន់ចំនួន ០៤នាក់ និងស្រាល ០១នាក់ ។

លោកបានបន្តថា អ្នកបើកបររថយន្តម៉ាកហ៊ីយ៉ានដាយ មានឈ្មោះ ណូក ប៊ុនហួយ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មិនមានរបួសទេ ក្នុងនោះអ្នករួមដំណើរចំនួន០៦នាក់ មានរងរបួសធ្ងន់ស្រាលចំនួន០៥នាក់ ទី១ឈ្មោះ យ៉ាន់ រ៉ា ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិស្ដុកស្វាយ ឃុំស្នាមព្រះ រងរបួសស្រាល ទី២ឈ្មោះ វ៉ាន់ ប៊ន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិស្ដុកស្វាយ ឃុំស្នាមព្រះ រងរបួសធ្ងន់ ទី៣ឈ្មោះ ឈម នាង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិស្ដិកស្វាយ ឃុំស្នាមព្រះ រងរបួសធ្ងន់ ទី៤ឈ្មោះ សាយ សុខនី ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិស្ដិកស្វាយ ឃុំស្នាមព្រះ រងរបួសធ្ងន់ ទី៥ឈ្មោះ នូ បារាំង ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិស្ដិកស្វាយ ឃុំស្នាមព្រះរងរបួសធ្ងន់ ចំពោះអ្នករងរបួស ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បច្ចុប្បន្នវត្ថុតាង រថយន្ត ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍ រីឯរថភ្លើងនិងអ្នកបើកបរមានឈ្មោះ ឡោ សាវី ភេទប្រុស អាយុ ៥៣ឆ្នាំ អោយបន្តដំណើរទៅមុខបន្ត ដោយទុកលេខទូរសព្ទសម្រាប់ទំនាក់ទំនង៕

អត្ថបទដែលជាប់ទាក់ទង