**ឯកឧត្ដម មាន ចាន់យ៉ាដា ដឹកនាំកិច្ចប្រជុំពិភាក្សាការងារលម្អិត ដើម្បីរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិនិងអន្តរជាតិឆ្នាំ២០២៤**ឯកឧត្ដមបណ្ឌិត លី ធុជ៖ ការចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ​ របស់វៀតណាម ជាកាយវិការដ៏សំខាន់មួយ ក្នុងការសហការ និងការខិតខំប្រឹងប្រែងជាសកលឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន**បទវិភាគ៖ការអភិវឌ្ឍរបស់ចិនមិនអាចឃ្លាតពីអាស៊ីប៉ាស៊ីហ្វិក ក៏នឹងផ្តល់ផលប្រយោជន៍ថែមមួយកម្រិតទៀតដល់អាស៊ីប៉ាស៊ីហ្វិក**បទវិភាគ៖សេដ្ឋកិច្ចចិននៅតែបោះជំហានទៅមុខប្រកបដោយភាពរឹងមាំនិងខ្លាំងក្លាដដែល**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់ ដើម្បីកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅនៃសូចនាករសមិទ្ធកម្មគន្លឹះ ទាក់ទងបទល្មើសគ្រប់ប្រភេទក្នុង ក្របខ័ណ្ឌតាមដាន ពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១**ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយគោលការណ៍ណែនាំ និងបទដ្ឋានបច្ចេកទេសប្រព័ន្ធទឹកកខ្វក់**សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដល់ក្រុមកាកបាទក្រហមសង្កាត់ផ្សារ និងអ្នកស្ម័គចិត្តកាកបាទក្រហមប្រចាំមូលដ្ឋាន ក្នុងខណ្ឌសែនសុខ**អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់**ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance មានតម្លៃលើទីផ្សាររហូតដល់ ៣០០ពាន់លានដុល្លារ**ឯកឧត្តម ឃឹម ហ្វីណង់៖​ មិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចធៀបជាមួយស្រូវសែនក្រអូប ឬស្រូវផ្ការំដួលបានទៅទៀត**មនុស្សប្រហែល ១៥០០នាក់ ត្រូវបានសម្លាប់ ក្នុងការតវ៉ាទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina**ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន អញ្ជើញបើក កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធី ផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍**ជម្លោះពាក្យសម្ដី មន្ត្រីនគរបាលម្នាក់ទាញកាំភ្លើងបាញ់ប្ដីប្រពន្ធមួយគូរបួសធ្ងន់**ក្រសួងអប់រំ បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អតីត យុទ្ធ ជន ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកស្ទោង**ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពទឹកនៅតាមបណ្តាអាងទឹកធំៗទាំង៩ ក្នុងរាជធានី-ខេត្ត គិតមកត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទីក្រុងតូក្យូ**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលបំពេញភារកិច្ចយ៉ាងល្អ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយសុវត្ថិភាពទាំងស្រុង**ប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា

ប្រមុខរាជរដ្ឋាភិបាល៖ ការកត់ត្រាមន្ត្រីពាក់ព័ន្ធគ្រឿងញៀនក្នុងបញ្ជីខ្មៅ មិនមែនជាការរំលោភសិទ្ធិនោះទេ តែជាការជួយសហគមន៍មិនឱ្យពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការកត់ត្រាមន្ត្រីពាក់ព័ន្ធគ្រឿងញៀនក្នុងបញ្ជីខ្មៅ មិនមែនជាការរំលោភសិទ្ធិនោះទេ តែជាការជួយសហគមន៍ ជួយប្រជាពលរដ្ឋ ជួយបង្កើនសិទ្ធិមនុស្ស ជួយអនុវត្តច្បាប់ ជួយលើកតម្កើងច្បាប់ និងមិនឱ្យពាក់ព័ន្ធគ្រឿងញៀន។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ នៅក្នុងទៅមុខទៀតយើងមានការប្រើប្រាស់ក្នុងប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជួយតែម្តង សួរថាអាហ្នឹងមិនសាហាវពេកទេដាក់ខ្ញុំក្នុងបញ្ជីដាក់អ្នកដែលលក់គ្រឿងញៀន អ្នកដែលប្រព្រឹត្តគ្រឿងញៀន នៅក្នុងបញ្ជីរបស់រដ្ឋាភិបាល អាហ្នឹងមិនធ្វើបាបគាត់ទេ បំបាត់សិទ្ធិមនុស្សទេ? អត់ទេ តាមពិតគឺជាការការពារសិទ្ធិមនុស្ស វិញទេ ទី១៖ យើងដឹងគាត់ ដើម្បីជួយគាត់ តម្រង់ផ្លូវគាត់, ទី២៖ ការពារសិទ្ធិធំ គឺសិទ្ធិសហគមន៍ប្រជាពលរដ្ឋដែលចង់រស់នៅដោយសុខសន្តិភាព, សិទ្ធិប្រជាពលរដ្ឋដែលចង់រស់នៅដោយគ្មានគ្រឿងញៀន ក្នុងសហគមន៍របស់គាត់កូនគាត់ទៅរៀនដោយគ្មានព្រួយបារម្ភ អញ្ចឹងការទប់ស្កាត់នេះ គឺជួយប្រជាពលរដ្ឋយើង ជួយបង្កើនសិទ្ធិមនុស្សរបស់យើង ជួយអនុវត្តច្បាប់ ជួយលើកតម្កើងច្បាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បុគ្គលដែលធ្វើខុសច្បាប់ត្រូវតែទទួលការខុសត្រូវចំពោះមុខច្បាប់ ក៏ប៉ុន្តែ ការអនុវត្តច្បាប់របស់កម្ពុជា មិនមែនអនុមនុស្សធម៌យកជនល្មើសទៅប្រហារជីវិតនោះទេ ពីព្រោះនៅប្រទេសកម្ពុជា មិនមានច្បាប់ប្រហារជីវិតនោះទេ ក៏ជនល្មើសត្រូវទទួលទោសទៅតាមប្រភេទទោសដែលមានចែងក្នុងច្បាប់។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ជនដែលបានប្រើប្រាស់គ្រឿងញៀន ក៏ត្រូវបានរៀបចំនាំយកទៅស្តារនីតិសម្បទា និងកម្មវិធីសមារណកម្មជនដែលប្រើប្រាស់គ្រឿងញៀនឱ្យចូលទៅក្នុងសង្គមវិញ។ សូម្បីតែជនល្មើសដែលបានប្រព្រឹត្តបទល្មើសគ្រឿងញៀន ដែលបានអនុវត្តន៍ទោសរួចក៏ត្រូវបានធ្វើសមារណកម្មចូលក្នុងសង្គមដោយផ្លាស់មុខរបរជូនពួកគេជាដើម។

សម្តេចធិបតី បានបន្ថែមថា ជោគជ័យ ឬមិនជោគជ័យ រាជរដ្ឋាភិបាលត្រូវតែខិតខំធ្វើយ៉ាងណាការពារអ្នកដែលមិនពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនឱ្យបាន។ ដោយការពារប្រទេសយើង ការពារសង្គមជាតិរបស់យើង បញ្ហាគ្រឿងញៀនបានបង្កើតឱ្យមានប្រភពបញ្ហាជាច្រើន ខណៈប្រជាលរដ្ឋមានក្តីកង្វល់យ៉ាងខ្លាំងចំពោះបញ្ហាគ្រឿងញៀន ដែលទាមទារឱ្យរាជរដ្ឋាភិបាលខិតខំប្រឹងសម្អាត និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យអស់នៅក្នុងពេលណាមួយផងដែរ។

សម្ដេចធិបតី បានបង្ហាញក្តីសង្ឃឹមថា ១៥ ទៅ២០ឆ្នាំទៀត បញ្ហាគ្រឿងញៀននឹងអស់ពីកម្ពុជា។ ដូច្នេះ ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន មិនត្រូវធ្វើរបៀបវែកចកនោះទេ គឺត្រូវមានផែនការមួយច្បាស់លាស់។

ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចបានចុះហត្ថលេខាលើសេចក្ដីសម្រេចឱ្យធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធទាំងថ្នាក់ជាតិ និងក្រោមជាតិ។ ក្នុងករណីរកឃើញមន្ត្រីណាមួយប្រើប្រាស់គ្រឿងញៀន នឹងបណ្ដេញចេញពីក្របខ័ណ្ឌ ដូចធ្លាប់អនុវត្តន៍លើកងកម្លាំងនៅក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ។ សម្តេចថាដោយកន្លងមក មានការអនុវត្តរួចហើយ ទៅលើកងកម្លាំងប្រដាប់អាវុធ រួមមាន៖ នគរបាល និងកងទ័ព ហើយចាប់ពីពេលនេះតទៅ មន្ត្រីរាជការស៊ីវិលក៏ដូចគ្នាដែរ។ ការអនុវត្តយ៉ាងដូច្នេះ គឺដើម្បីពង្រឹងវិន័យ សីលធម៌ និងការទទួលខុសត្រូវ សម្រាប់មន្ត្រីរាជការម្នាក់ៗ សម្រាប់ធ្វើជាគំរូដល់ប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង