**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

កម្ពុជា និងកាណាដា បង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយឯកឧត្តម អាឡិន បូមិន អគ្គនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេស ពាណិជ្ជកម្ម និងអភិវឌ្ឍន៍នៃប្រទេសកាណាដា ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកាណាដា។

ឯកឧត្តម រដ្ឋលេខាធិការ បានចាត់ទុកការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះថា ជាជំហានដ៏សំខាន់មួយទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឆ្ពោះទៅកាន់កម្រិតថ្មីមួយបន្ថែមទៀត។ ភាគីទាំងពីរក៏បានពិភាក្សាអំពីរបៀបវារៈ និងកាលបរិច្ឆេទ សម្រាប់កិច្ចប្រជុំដំបូងនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំនេះផងដែរ។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម រដ្ឋលេខាធិការក៏បានឆ្លៀតឱកាសសម្តែងនូវការអរគុណ និងកោតសរសើរចំពោះប្រទេសកាណាដា ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការលើការជំរុញការវិនិយោគ និងពាណិជ្ជកម្ម វិស័យអប់រំ ការបោសសម្អាតមីន និងវិស័យសុខាភិបាល។

ដោយកត់សម្គាល់ និងពេញចិត្តជាខ្លាំងចំពោះកំណើនភ្ញៀវទេសចរកាណាដាមកកាន់ប្រទេសកម្ពុជា ដែលកើនឡើងទ្វេដងក្នុងឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២ ឯកឧត្តម រដ្ឋលេខាធិការបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្ពោធស្ថានកុងស៊ុលកិត្តិយសកាណាដាប្រចាំខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅនេះ និងបានសម្តែងនូវការជឿជាក់ថា ការសម្រេចបើកស្ថានកុងស៊ុលកិត្តិយសរបស់កាណាដា នឹងចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងឡើង ក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌអាស៊ាន-កាណាដា ឯកឧត្តម រដ្ឋលេខាធិការ បានរំលឹក និងអបអរសាទរកាណាដាចំពោះការតម្លើងកម្រិតទំនាក់ទំនងដៃគូសន្ទនាជាមួយអាស៊ាន ទៅជាដៃគូយុទ្ធសាស្រ្ដ ហើយបានសន្យាថានឹងបន្តផ្តល់ការគាំទ្ររបស់កម្ពុជា ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-កាណាដា រួមទាំង ការឈានទៅសម្រេចបានូវការបញ្ចប់ការចរចាលើកិច្ចព្រមព្រាងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា។

ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ ក៏បានបញ្ជាក់ជូនភាគីកាណាដា ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការរៀបចំ និងសម្របសម្រួល ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីអនុវត្តនូវសេចក្តីសម្រេចនានារវាងភាគីទាំងពីរ។

គួរកត់សម្គាល់ផងដែរថា បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាខាងលើនេះ ឯកឧត្តម ឈូក ប៊ុណ្ណា អគ្គនាយកនៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈិមបូព៌ា និង ឯកឧត្តម អាឡិន បូមិន អគ្គនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង