**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**ក្រសួងការបរទេសអាមេរិក បើកភ្លើងបៃតងលើការលក់មីស៊ីលប្រភេទ air-to-air រយៈចម្ងាយមធ្យមទៅឱ្យជប៉ុន**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ដែលព្យាយាមអនុវត្តដីកាចាប់ខ្លួនលោក Yoon Suk Yeol ត្រូវបានរារាំងដោយកងអង្គរក្ស**មជ្ឈមណ្ឌលជំនាញឧតុនិយមអាស៊ាន ចេញប្រកាសអាសន្នកម្រិត១ ព្រមានអំពីចំណុចក្ដៅ និងការ បំពុល ផ្សែង អ័ព្ទ ឆ្លង ដែន នៅតំបន់អាស៊ីអាគ្នេយ៍**មនុស្សរាប់សិបនាក់បានរងរបួសនៅក្នុងការរត់ជាន់គ្នាមួយ ក្នុងការប្រារព្ធពិធីចូលឆ្នាំសកលនៅក្នុងរដ្ឋធានី ដូហា ប្រទេសកាតា**ក្រសួងការបរទេសអាមេរិក បើកភ្លើងបៃតងលើការលក់មីស៊ីលប្រភេទ air-to-air រយៈចម្ងាយមធ្យមទៅឱ្យជប៉ុន**ពិធីឆ្លងចូលឆ្នាំសកលរបស់អាល្លឺម៉ង់ គ្របដណ្ដប់ដោយអំពើហឹង្សា និងឧប្បត្តិហេតុ សោកនាដកម្ម ពាក់ព័ន្ធនឹងការបាញ់កាំជ្រួច**អ៊ីរ៉ង់មិនជំទាស់នឹងការចរចាថ្មី អំពីកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនទេ**លោក Joe Biden នឹងស្នើសុំច្បាប់បញ្ឈប់ លោក Donald Trump ដែលត្រៀមក្នុងការការពង្រីកការខួងយកប្រេង និងឧស្ម័ននៅក្នុងទឹកឆ្នេរសមុទ្រជាច្រើន របស់សហរដ្ឋអាមេរិក**អតីតយុទ្ធជន និងប្រជាពលរដ្ឋ មានជីវភាពលំបាកខ្វះខាតនៅស្រុកតាំងគោក ខេត្តកំពង់ធំ បានទទួលអំណោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត**ប្រាកដណាស់! បន្ទាប់ពីថៅកែរបស់អ្នក បានចុះឈ្មោះអ្នកចូលជាសមាជិក ប.ស.ស. និងមានប័ណ្ណសមាជិក ប.ស.ស. រួចរាល់ នោះអ្នកនឹងទទួលបានការធានារ៉ាប់រងរបបសន្តិសុខសង្គមតាមរយៈ ប.ស.ស.**ក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់រដ្ឋបានចូលទៅក្នុងគេហដ្ឋាន របស់ប្រធានាធិបតី Yoon Suk Yeol ដើម្បីអនុវត្តដីកាឃុំខ្លួន**នគរបាលខេត្តព្រៃវែង បន្តខិតខំពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា**អត្រាប្តូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៣២រៀល សម្រាប់ថ្ងៃទី៣ ខែមករានេះ**អ្នកនាំពាក្យ៖ ២ថ្ងៃ មុនដាច់ឆ្នាំ២០២៤ មន្ត្រីផ្តល់សេវាអត្តសញ្ញាណកម្ម ៣ពាន់សេវាជូនពលរដ្ឋ**មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ណែនាំដល់មន្រ្តីក្រោមឱវាទកុំឱ្យយកខ្លួនទៅពាក់ព័ន្ធនិងបទល្មើសគ្រប់ប្រភេទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៥ ខែមករា**នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សា និងដាំដើមឈើនៅតាមផ្ទះរាងៗខ្លួនឱ្យបានកាន់តែច្រើន

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើឱ្យសាកលវិទ្យាល័យ ហ្សង់មូឡាំង លីយ៉ុង ៣ បន្តជួយអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូនៃសាកលវិទ្យាល័យ ហ្សង់មូឡាំង លីយ៉ុង ៣ ប្រទេសបារាំង ដែលដឹកនាំដោយ លោកសាស្ត្រាចារ្យ Olivier GOUT ព្រឹទ្ធបុរសនៃមហាវិទ្យាល័យច្បាប់។ ជំនួបសម្តែងការគួរសមនេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាប់ផ្តើមដោយការស្វាគមន៍គណៈប្រតិភូនៃសាកលវិទ្យាល័យ ហ្សង់មូឡាំង លីយ៉ុង ៣ ប្រទេសបារាំង មកកាន់ក្រសួងយុត្តិធម៌ និងបានរំលឹកជូនគណៈប្រតិភូ អំពីទំនាក់ទំនងយ៉ាងស្អិតល្មួតរវាងកម្ពុជា និងបារាំង ជាពិសេស ការរួមចំណែករបស់ប្រទេសបារាំងក្នុងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា និងការរួមចំណែករបស់កម្ពុជា ក្នុងការជួយជំរុញ និងលើកកម្ពស់ភាសាបារាំងនៅក្នុងតំបន់ ក្នុងឋានៈកម្ពុជាជាប្រទេសមានអ្នកនិយាយភាសាបារាំងច្រើន បើធៀបនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់។ បន្ថែមពីនេះ, ប្រទេសទាំងពីរទើបនឹងបានលើកកម្ពស់កិច្ចសហប្រតិបត្តិការមួយកម្រិតទៀតទៅជាកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសបារាំង នាពេលកន្លងទៅនេះ។

ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំង ដែលតែងតែជួយដល់កម្ពុជាពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស ហើយធនធានមនុស្សទាំងនោះបាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។

មុននឹងបញ្ចប់, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យសាកលវិទ្យាល័យ ហ្សង់មូឡាំង លីយ៉ុង ៣ បន្តជួយអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយនឹងសាកលវិទ្យាល័យនានារបស់កម្ពុជា ជាពិសេស ជាមួយបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យច្បាប់ និងយុត្តិធម៌របស់កម្ពុជាប្រកបដោយគុណភាព និងសមត្ថភាព។

ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ឆ្លៀតយកឱកាសនៃជំនួបនេះ ថ្លែងអំណរគុណចំពោះ លោកជំទាវ Béatrice BALIVET ទីប្រឹក្សាពិសេសរបស់ក្រសួងយុត្តិធម៌ ដែលតែងតែខិតខំយកអស់កម្លាំងកាយចិត្តក្នុងការជួយជ្រោមជ្រែងសម្របសម្រួលធ្វើឱ្យកិច្ចសហប្រតិបត្តិការនានាលេចចេញជារូបរាងជាបន្តបន្ទាប់ ដើម្បីជួយដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង