**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

កាណាដា ផ្តល់ថវិកាជិត៣០មុឺនដុល្លារអាមេរិក គាំទ្រដល់ដំណើរការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤

ភ្នំពេញ៖ ប្រទេសកាណាដា ផ្តល់ថវិកាចំនួន ៣៦០.០០០ដុល្លារកាណាដា ស្មើនឹងប្រមាណជា ២៦៦.០០០ដុល្លារអាមេរិក ដើម្បីជួយគាំទ្រដល់ដំណើរការរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្សឆ្នាំ២០២៤ (អនុសញ្ញាអូតាវ៉ា) ដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំ។

ការប្រកាសនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររបស់ ឯកឧត្តម Alan Bowman អគ្គនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេស ពាណិជ្ជកម្ម និងអភិវឌ្ឍន៍នៃប្រទេសកាណាដា ជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កាលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន។

ក្នុងជំនួបនោះ ឯកឧត្តម Alan Bowman បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក៏ដូចជាសមិទ្ធផលសម្រេចបានក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រយៈពេលកន្លងមក។ ជាមួយគ្នានោះ ឯកឧត្តម Alan Bowman បានសម្តែងនូវការអបអរសាទរចំពោះភាពជាប្រធាន និងម្ចាស់ផ្ទះនៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ព្រមទាំងបានផ្តល់នូវការគាំទ្រដល់ដំណើរការរៀបចំនេះ។

តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានរួមចំណែកដល់ការអភិវឌ្ឍននៅកម្ពុជា ក៏ដូចជាបានរួមចំណែកគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និងផ្តល់ការគាំទ្រដល់ដំណើរប្រព្រឹត្តិទៅនៃការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ប្រាប់អគ្គនាយកនៃក្រសួងការបរទេសកាណដាថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្តល់នូវការគាំទ្រយ៉ាងខ្លាំងក្លាដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ព្រមទាំងបានដាក់ចេញនូវចក្ខុវិស័យដឹកនាំក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ ៕

អត្ថបទដែលជាប់ទាក់ទង