**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ណែនាំដល់ពលករកម្ពុជាទៅធ្វើការនៅថៃ ក្រៅពីដើម្បីប្រាក់ចំណូល ក៏ត្រូវអភិវឌ្ឍន៍ជំនាញរបស់ខ្លួន

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់សិក្ខាកាមដែលត្រូវចេញទៅធ្វើការនៅប្រទេសថៃលើវិស័យសំណង់ ក្រៅពីដើម្បីប្រាក់ចំណូល គឺសូមមានគោលដៅ ដើម្បីអភិវឌ្ឍន៍ជំនាញរបស់ខ្លួន។

ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានលើកឡើងបែបនេះ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ មុនពេលចេញដំណើរ សម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ក្នុងវិស័យសំណង់ នាសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលរៀបចំដោយ IOM-UN Migration។

គួរជម្រាបជូនថា នេះជាគំនិតផ្ដួចផ្ដើមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ មុនពេលចេញដំណើរ សម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ក្នុងវិស័យសំណង់  ដោយមានកិច្ចសហការ រវាង IOM, TPQI,  JILAF, ECOT, ACRA និង KCEMENT។

ឯកឧត្តម ងុយ រិទ្ធ បានលើកឡើងថា គម្រោងសាកល្បងដំបូងនេះ បញ្ជាក់ឱ្យបានឃើញយ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ព្រមទាំងអង្គការដៃគូ ដែលតាមរយៈការបណ្ដុះបណ្ដាលនេះ ក៏បានផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសទទួល និងប្រទេសបញ្ជូន បានផលជារួម ជាពិសេសគឺបងប្អូនពលករទេសន្តរប្រវេសន៍។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំទៅដល់សិក្ខាកាមទាំងអស់ឱ្យយល់អំពីការដែលទៅធ្វើការនៅក្រៅប្រទេស គឺជាកត្តាដ៏សំខាន់ ក្នុងការធ្វើចល័តភាពនៃកម្លាំងពលកម្ម និងជំនាញ និងបានផ្សព្វផ្សាយអំពី វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១.៥លាននាក់ ដែលក្នុងនោះក៏មាន វិស័យសំណង់ដែលជាវិស័យ អាទិភាពផងដែរ។

បើតាមលោកស្រី Jullada Meejul អគ្គនាយកនៃវិទ្យសា្ថនគុណវឌ្ឍិវិជ្ជាជីវៈថៃ (TPQI) បញ្ជាក់ថាកម្មវិធីនេះគឺជាការបើកឱកាស ដែលអាចបញ្ជាក់នូវសមត្ថភាព ដែលមានវិញ្ញាបនបត្របញ្ជាក់គុណវុឌ្ឍិវិជ្ជាជីវៈ ដល់សិក្ខាកាមទាំងអស់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង