**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤**អគ្គីភ័យឆាបឆេះផ្ទះថែទាំមនុស្សចាស់នៅអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ១០នាក់ និង ១១នាក់ទៀតរងរបួស**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា ដល់នាយ-ពលទាហាន កងពលតូចអន្តរាគមន៍លេខ១២៨**ពិធីបុណ្យ «ដំរីសុរិន» គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន**នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យអុំទូក**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា

ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា​​​ បើកកិច្ចប្រជុំ​ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ៥ឆ្នាំ​​ ២០២៤-២០២៨​ លើវិស័យធនធានទឹក និង​ឧតុនិយម​

ភ្នំពេញ៖​ នាព្រឹកថ្ងៃពុធ​ ១២កើត​ ខែមាឃ ឆ្នាំ​ថោះ​ បញ្ចស័ក ពុទ្ធសករាជ​ ២៥៦៧​ ត្រូវនឹងថ្ងៃទី​២១​ ខែកុម្ភៈ ឆ្នាំ​២០២៤​ ឯកឧត្តម​​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង​ឧតុនិយម​ ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គកម្ពុជា​ និងជាប្រធានអាជ្ញាធរទន្លេសាប​ បាន​អញ្ជើញជាអធិបតី​​បើកកិច្ចប្រជុំ​ស្តីពី​​ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ​​ ២០២៤-២០២៨​​ និង​ពិភាក្សាអំពី​ការរៀប​ចំ​​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​​ឆ្នាំ​២០២៣​ និងលើកទិសដៅអនុវត្ត​បន្តសម្រាប់​​ឆ្នាំ​២០២៤​។

សូមជម្រាបថា កិច្ចប្រជុំនាពេល​នេះមានការចូលរួម​ពីឯកឧត្តម​ លោកជំទាវ​ ថ្នាក់ដឹកនាំក្រសួងធនធានទឹក និង​ឧតុនិយម​ ថ្នាក់ដឹកនាំ​ និងប្រធាននាយកដ្ឋាន​​ នៃ​គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា​ ថ្នាក់ដឹកនាំ​និង​ប្រធាននាយកដ្ឋាន​​នៃ​អាជ្ញាធរទន្លេសាប​​ និង​​​ប្រធាននាយកដ្ឋាន​ទាំងអស់​នៃ​ក្រសួងធនធានទឹក និង​ឧតុនិយម​ សរុប​ប្រមាណ ៨០នាក់។​

ឯកឧត្តម​រដ្ឋមន្ត្រីមានប្រសាសន៍ថា​ ការរៀបចំផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ​ឆ្នាំ​២០២៤-២០២៨​​ គឺជា​ការ​ងារ​​ចាំបាច់ និង​មានសារសំខាន់​​​សម្រាប់អនុវត្តគោលនយោបាយ​អាទិភាព​របស់​រាជ​រដ្ឋាភិបាល​​ ដើម្បីនាំ​កម្ពុជាចេញផុតពី​ស្ថានភាពជាប្រទេសដែលមានចំណូល​ទាប​ ​ឆ្ពោះទៅ​​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​ ដែលធ្វើឱ្យ​កម្ពុជាក្លាយជាប្រទេស​មានចំណូលខ្ពស់ សង្គមសុខដុមរមនា មានកិត្យានុភាពខ្ពស់ក្នុង​ឆាក​អន្តរជាតិ​ និង​រួមចំណែក​ធ្វើឱ្យ​សម្រេចបានគោលដៅ​អភិវឌ្ឍន៍ប្រកប​ដោយ​​ចីរភាព។

ជាមួយគ្នានេះ​ ឯកឧត្តមរដ្ឋមន្ត្រីក៏​​បានស្នើដល់កិច្ចប្រជុំ​ឱ្យ​ពិភាក្សា​​ វិភាគ​ ឆ្លុះបញ្ចាំង និងវាយ​តម្លៃ​​ល្អិត​ល្អន់​​នូវការ​អនុវត្ត និង​សមិទ្ធ​ផល ដែលសម្រេចបា​ន​​​រយៈពេល ៥ឆ្នាំ​ ២០១៩-២០២៣ កន្លង​មកនេះ ហើយ​ឈរលើមូលដ្ឋាននេះ​​កំណត់នូវ​គោលបំណង គោលដៅ និងយុទ្ធសាស្ត្រ​សំខាន់​​ៗសម្រាប់រយៈពេល ៥ឆ្នាំ ២០២៤-២០២៨ បន្ទាប់។​

ទន្ទឹមនឹងនេះ​ ឯកឧត្តម​រដ្ឋមន្ត្រីបានលើកឡើងនូវអនុសាសន៍សម្រាប់​ការរៀបចំផែនការយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​​​​ត្រូវ​ផ្អែ​កលើ​​​៖​ ទី១)​​អនុក្រឹត្យ​​ស្តីពី​ការរៀបចំ​ និងការ​ប្រព្រឹត្តិ​ទៅរបស់ក្រសួងធនធានទឹក និង​ឧតុនិយម​ ទី២)​​គោលនយោបាយជាតិលើ​វិស័យ​ធនធានទឹកនៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា​​ ទី៣)​កម្មវិធី​នយោបាយ​​របស់​រាជរដ្ឋាភិបាល​​ និងគោល​នយោបាយ​​អាទិភាព​សំខាន់ៗ​ លើការងារ​​គ្រប់គ្រងធនធានទឹក​ ​និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ​​ ទី៤)​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​ទី១​ របស់រាជរដ្ឋាភិបាលនីតិកាល​ទី៧​ នៃរដ្ឋសភា។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា​ ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ​ឆ្នាំ២០២៣​ គឺ​ ដើម្បីពិនិត្យនូវលទ្ធផលការងារសម្រេច​បានផ្អែកលើផែនការ​ការងារឆ្នាំ២០២៣​ ដែល​បានដាក់ចេញ ក្រោម​កិច្ចសហការ និងការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ​ និង​ដៃគូពាក់ព័ន្ធផ្សេងទៀត។ ក្នុងពេល​​នោះដែរ​​​​​​ ក៏ជាឱកាស ដើម្បី​​​ពិភាក្សា​អំពីផែនការ​ដែលត្រូវអនុវត្តបន្តក្នុងឆ្នាំ២០២៤ ​​​ផ្អែក​លើ​ចំណុចខ្លាំង​ និង​ចំណុច​ខ្សោយ​ ​​​ក្នុង​ឆ្នាំ២០២៣ ដើម្បី​​ឱ្យការ​អនុវត្តផែនការការងារឆ្នាំ២០២៤​​ ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ទទួល​ជោគជ័យ​ និង​សម្រេច​បាន​លទ្ធផល​តាមផែនការគ្រោងទុក​ ​​ក្រោមកិច្ចសហការកាន់តែល្អ​ ​មាន​​ការ​ទទួល​​ខុសត្រូវខ្ពស់ និងការចូលរួមកាន់តែសកម្ម ៕

អត្ថបទដែលជាប់ទាក់ទង