សម្ដេចធិបតី៖ ការជម្រុញសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពធន់ ការបង្កើតការងារឱ្យបានច្រើនដល់ពលរដ្ឋ ជាមូលដ្ឋានឱ្យប្រទេសមួយរីកចម្រើន
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការជម្រុញសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពធន់ ការបង្កើតការងារឱ្យបានច្រើនដល់ប្រជាពលរដ្ឋ គឺជាមូលដ្ឋានធ្វើឱ្យប្រទេសមួយរីកចម្រើន ។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាព និងបង្កើតការងារឲ្យបានច្រើន ដើម្បីក្លាយជាប្រទេសអ្នកមាន ត្រូវធ្វើឲ្យប្រជាពលរដ្ឋមានចំណូលខ្ពស់ផងដែរ។
សម្ដេចធិបតីបន្ថែមថា ការធ្វើឲ្យប្រទេសមួយរីកចម្រើន និងជាប្រទេសអ្នកមាន ទល់តែចំណូលប្រជាពលរដ្ឋម្នាក់ៗ កើនដល់កម្រិតខ្ពស់ ដូច្នេះរដ្ឋ អត់មានថវិកាសម្រាប់ចែកចូលក្នុងហោប៉ាវប្រជាពលរដ្ឋនោះទេ ក្រៅតែពីការបង្កើតការងារ ហើយការងារនោះអាចទាញផលចំណូលបានខ្ពស់ ទើបមាននិរន្ដរភាព និងភាពធន់ ៕