**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី

រដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រនិងលើកទឹកចិត្តឱ្យមានការវិនិយោគលើសំណល់ប្លាស្ទិក

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យក្រុមហ៊ុន អេ១ ប្លាស្ទីក រីសសន៍ លីមីធីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការ -វិនិយោគលើសំណល់ប្លាស្ទិកនៅកម្ពុជា តាមរយៈការកែច្នៃសំណល់ប្លាស្ទិកឡើងវិញ ដែលមានលក្ខណៈជាពាណិជ្ជកម្ម និងមានលទ្ធភាពនាំចូលទៅកាន់ទីផ្សារអន្តរជាតិ។

លោកស្រី លី ហុងឡានដេបូរា អាន់នី (LEE Hong Lan Deborah Anne) បានថ្លែងសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលធ្វើឱ្យការនាំចូលថង់ប្លាស្ទិកមានការថយចុះជាង ៥០% នាពេលថ្មីៗនេះ តាមរយៈយុទ្ធនាការដែលមានសិស្សានុសិស្ស កម្មករ កម្មការនី ព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន បានចូលរួមជាច្រើនលាននាក់ ស្របតាមការដាក់ចេញយុទ្ធសាស្រ្តចក្រាក្នុងវិស័យបរិស្ថាន។

លោកស្រី LEE Hong Lan Deborah Anne បានសំដែងការចាប់អារម្មណ៍ខ្ពស់ ចំពោះឱកាសវិនិយោគលើការកែច្នៃប្លាស្ទិកឡើងវិញ ដោយប្រព័ន្ធ Recycled Polyethylene Terephthalate (RPET) ដើម្បីបានចូលរួមចំណែក ជាមួយក្រសួងបរិស្ថាន ក្នុងការកាត់បន្ថយចំនួនសំណល់ប្លាស្ទិក ពីអាជីវកម្ម និងអ្នកប្រើប្រាស់។ ជាមួយគ្នានេះ លោកស្រី បានបង្ហាញជូនដំណើរការផលិតកម្ម ដែលផ្តល់អត្ថប្រយោជន៍ ដល់ការលើកស្ទួយសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋផងដែរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី គាំទ្រចំពោះសកម្មភាពវិនិយោគទាំងឡាយណា ដែលបានគិតគូរដល់ប្រយោជន៍ប្រជាពលរដ្ឋ និងប្រជាសហគមន៍មូលដ្ឋានជាធំ ហើយជាពិសេសការរួមចំណែក ក្នុងការធ្វើឱ្យសហគមន៍ និងប្រជាពលរដ្ឋមានភាពជាម្ចាស់ ឯករាជ្យភាព គិតគូរដល់ផលប៉ះពាល់បរិស្ថាន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដំណាក់កាលទី១ ដែលផ្តោតការយកចិត្តទុកលើការកាត់បន្ថយការបំពុលបរិស្ថាន ដោយបន្តពង្រឹងការគ្រប់គ្រង សំណល់ទីប្រជុំជន ប្លាស្ទិក និងសំណល់គ្រោះថ្នាក់ ការត្រួតពិនិត្យការបំពុលទឹក ខ្យល់ និងសំឡេងព្រមទាំងបន្តជំរុញថាមពលស្អាត ប្រសិទ្ធភាពថាមពល ការអនុវត្តកសិកម្មវៃឆ្លាត ធន់នឹងការប្រេប្រួលអាកាសធាតុ ការដឹកជញ្ជូនបៃតង ដំណើរការឧស្សាហកម្មស្អាត ការអនុវត្តសេដ្ឋកិច្ចចក្រា យន្តការវាយតម្លៃហេតុហ៉ះពាល់បរិស្ថាន វិញ្ញាបនកម្មបៃតង និងការប្រតិបត្តិមេត្រីភាពបរិស្ថាន ៕

អត្ថបទដែលជាប់ទាក់ទង