**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ**រដ្ឋមន្ត្រីក្រសួងការងារ សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតសរសើរ និងថ្លែងអំណរគុណជូន គណៈបញ្ជាការឯកភាព នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានសហការចូលរួមថែរក្សាសន្តិសុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់ផ្ទះក្នុងបុរីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល**ស្នងការនគរបាលខេត្តកំពង់ធំ ដាក់ចេញទិសដៅ ៥ចំណុច ដល់មន្ត្រីក្រោមឱវាទ បន្តអនុវត្តដើម្បីពង្រឹងសន្តិសុខតាមមូលដ្ឋាន**ស្នងការនគរបាលខេត្តកែប បើកកិច្ចប្រជុំបូកសរុប សភាពការណ៍លទ្ធផលការងារ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារខែធ្នូ**ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នូលលេចធ្លោរជាងគេ នៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល**អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាប | ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី**ឯកឧត្ដម ប៉ែន បូណា៖ បច្ចុប្បន្ននេះ កម្ពុជាមិនមានការបែកជាតិដូចការលើកឡើងរបស់ក្រុមអ្នកប្រឆាំងជ្រុលនិយមនោះទេ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»**លទ្ធផលនៃការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥**បទវិភាគ៖បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក**ឯកឧត្តម កែប ជុតិមា ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់រៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព**លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុង Rio de Janeiro(រីយ៉ូដឺហ្សាណេរ៉ូ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល**សមាជិក APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព**តួកគី​បាន​រារាំង​ប្រធានាធិបតី​អ៊ីស្រាអែល​មិន​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ**លោក Zelensky គាំទ្រ​ការ​លើក​ឡើង​នៃ​ការ​រឹត​បន្តឹង​របស់​អាមេរិក​លើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យទំនប់អាងទឹកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តប៉ៃលិន

ភ្នំពេញ៖ ក្នុងឱកាសចុះពិនិត្យការងារតាមបណ្តាខេត្តនាភាគពាយ័ព្យឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសហការី លោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានចុះពិនិត្យទំនប់អាងស្ទឹងក្រញូង ក្នុងភូមិសាស្រ្តស្រុករតនមណ្ឌល និងស្រុកសំឡូត ក្បាលស្ទឹងសង្កែ ចម្ងាយ ៣០ គីឡូម៉ែត្រ ប៉ែកខាងលើ ពីសំណង់សេកសករបស់ខេត្តបាត់ដំបង និងទំនប់អាងស្ទឹងស្លេវ ទំនប់អាងបរហ៊ុយ និងទំនប់អាងបុសស្អំ ក្នុងខេត្តប៉ៃលិន ដើម្បីឈានទៅអនុវត្តនីតិវិធីបន្តនាពេលខាងមុខនេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ពេលអនុវត្តគម្រោងរួច ទំនប់ទឹកអាងក្រញូងមានសារសំខាន់ក្នុងការដោះស្រាយបញ្ហាទឹកជំនន់ស្ទឹងសង្កែដែលតែងជន់លិចខេត្តបាត់ដំបង និងអាចកាត់បន្ថយជាអតិបរមាលើគ្រោះរាំងស្ងួតក្នុងខេត្តមួយនេះ។ ទំនប់ទឹកអាងក្រញូងនឹងក្លាយជាមូលដ្ឋានសន្តិសុខទឹកដ៏ធំរបស់ខេត្តបាត់ដំបង ជាពិសេសដោះស្រាយការខ្វះខាតទឹកក្នុងតំបន់អាងទឹកកំពីងពួយ អាងទឹកសេកសក ដោះស្រាយលើបញ្ហាគ្រោះរាំងស្ងួតក្នុងតំបន់កង្ហត តំបន់មោងឫស្សី តំបន់គាស់ក្រឡ តំបន់ព្រែកជីក តំបន់ស្វាយ តំបន់វាលទ្រា តំបន់អូរតាគី តំបន់មង្គលបូរី តំបន់បវេល និងតំបន់ព្រៃខ្ពស់។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា ទំនប់អាងទឹកស្លេវ ទំនប់អាងទឹកបុសស្អំ និងទំនប់អាងទឹកបរហ៊ុយ ក្នុងខេត្តប៉ៃលិនពេលសាងសង់រួចនឹងធ្វើឱ្យខេត្តដែលស្ថិតនៅជាប់ព្រំដែនប្រទេសថៃមួយនេះមានអាងទឹកប្រើប្រាស់គ្រប់គ្រាន់លើគ្រប់វិស័យទាំងអស់។ នៅរដូវវស្សា អាងទឹកទាំងនេះមានមុខងារដោះទឹក ស្តុកទឹកដ៏សំខាន់កាត់បន្ថយជាអតិបរមាលើជំនន់ដែលតែងតែយាយីដល់ខេត្តនេះជាប្រចាំ ហើយជួយដោះស្រាយបញ្ហាខ្វះខាតទឹកនិងគ្រោះរាំងស្ងួតនៅផ្នែកខាងក្រោមដូចជាតំបន់អូរដូនតា តំបន់តាហែន តំបន់បវេល និងតំបន់មង្គលបូរី បានដោយប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង