**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី

ឧត្តមសេនីយ៍ឯក​ សុខ​ វាសនា​ ដឹកនាំកិច្ចប្រជុំ​ឆ្លង​ និងប្រមូលធាតុចូលបន្ថែមលេីសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ(២០២៤-២០២៨)​ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍​

ភ្នំពេញ៖​ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សុខ​ វាសនា​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ អញ្ជេីញដឹកនាំកិច្ចប្រជុំ​ឆ្លង​ និងប្រមូលធាតុចូលបន្ថែមលេីសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ​(២០២៤-២០២៨)​ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍​។

កិច្ចប្រជុំនេះក៏មានអញ្ជេីញចូលរួមពីឯកឧត្តម​-លោកជំទាវអគ្គនាយករង​ លោក-លោកស្រីប្រធាននាយកដ្ឋាន​ លោកអនុប្រធាននាយកដ្ឋាន​ នាយ-នាយរងការិយាល័យ​ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ជាកិច្ចចាប់ផ្ដេីមឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សុខ​ វាសនា​ អគ្គនាយក​អន្តោប្រវេសន៍​ បានមានមតិស្វាគមន៍បើកអង្គប្រជុំ ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំគម្រោងផែនការយុទ្ធសាស្រ្តរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ជំនាញទាំងអស់ដើម្បីបម្រើដល់ការបំពេញភារកិច្ចរបស់អង្គភាពសម្រេចបានតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់អង្គភាពនីមួយៗ​ និងអនុញ្ញាតជូនលោក​ឧត្តមសេនីយ៍ទោ​ ទាង​ សុឃាង​ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប​ អានរបាយការណ៍សង្ខេបសេចក្ដីរាយការណ៍អានរបាយការណ៍សង្ខេបយ៉ាងលំអិតជូនអង្គប្រជុំជ្រាប។

ជាបន្តមកទៀត លោក ឧត្តមសេនីយ៍ទោ​ ទាង​ សុឃាង​ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប​ បានធ្វើសេចក្តីរាយការណ៍អំពីការរៀបចំគម្រោងយុទ្ធសាស្រ្តការងារប្រចាំឆ្នាំ៥របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលក្រុមការងារនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានរៀបចំព្រាងឡើងសម្រាប់ដាក់ឆ្លងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មុននឹងសម្រេចលើកសំណើជូនក្រសួងមហាផ្ទៃ។

បន្ទាប់ពីបានស្ដាប់របាយការណ៍រួចមក​ ឯកឧត្តមអគ្គនាយករង​ លោកប្រធាននាយកដ្ឋានចំណុះ បានចូលរួមមតិដោយបានបញ្ជាក់អំពីតម្រូវការចាំបាច់ក្នុងការលើកផែនការ​ និងបញ្ហាប្រឈមមួយចំនួនរបស់នាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់តាមផែនការប្រចាំឆ្នាំ និងផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ។

ជាទីបញ្ចប់ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សុខ​ វាសនា​ អគ្គនាយក​អន្តោប្រវេសន៍​ បានអគុណចំពោះក្រុមការងារដែលបានរៀបចំផែនការយុទ្ធសាស្រ្តការងារគម្រោង៥ឆ្នាំរបស់នាយកដ្ឋានអន្តោប្រវេសន៍​។ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ក៏បានណែនាំដល់គ្រប់នាយកដ្ឋានចំណុះ និងមន្ត្រីជំនាញពិនិត្យលើផែនការការងារប្រចាំឆ្នាំរបស់នាយកដ្ឋាននីមួយៗដែលបានលើកគម្រោងឱ្យបានច្បាស់លាស់តាមតម្រូវការជាអាទិភាពរបស់អង្គភាពនីមួយៗឱ្យស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ​ និងសំណូមពរគ្រប់នាយកដ្ឋានចំណុះរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ជួយបន្លឿនអោយបានរហ័សជាពិសេសការងារដែលពាក់ព័ន្ធនឹងច្រកទ្វារអន្តរជាតិទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា​ដេីម្បីធ្វេីជារបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិនិត្យ​ ៕

អត្ថបទដែលជាប់ទាក់ទង