**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

ឯកឧត្ដម កែ គឹមយ៉ាន អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារគ្រប់ថ្នាក់ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភាសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ។

ជាមួយនឹងការពាំនាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ក្នុងនាមគណបក្សប្រជាជនកម្ពុជា នាឱកាសនោះឯកឧត្ដម កែ គឹមយ៉ាន បានថ្លែងនូវការកោតសរសើរ អរគុណនិងវាយតម្លៃខ្ពស់ ចំពោះសមាជិកគណបក្សប្រជាជនកម្ពុជាក្នុងរយ:កាល១៤ថ្ងៃ បានធ្វើសកម្មភាព​ឃោសនា និងផ្សព្វផ្សាយពីសមិទ្ធផល កម្មវិធីគោលនយោបាយនានារបស់គណបក្សទទួលបាននូវការគាំទ្រ និងសាទរពីសមាជិកសមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត ក៏ដូចជាសមាជិកគណបក្សទាំងអស់នៅទូទាំង​ខេត្តបន្ទាយមានជ័យហើយសង្ឃឹមជឿជាក់ថា នឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងទទួលបានជ័យជម្នះ តាមផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥។

ក្នុងឱកាសនោះឯកឧត្ដម កែ គឹមយ៉ាន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ដែលខិតខំចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបានបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយនានា នៅក្នុងរយៈពេល២សប្តាហ៍ នៃយុទ្ធនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងគោរពដឹងគុណ ស្រឡាញ់ មោទនភាព ចំពោះសមាជិក គណបក្ស និងជនរួមជាតិទាំងអស់ដែលតែងតែផ្ដល់យុត្តិធម៌ ផ្ដល់ជំនឿ និងផ្ដល់ការគាំទ្រយ៉ាងធំធេងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាលប្រវត្តិសាស្រ្តរបស់កម្ពុជា រួមសាមគ្គីគ្នាជាមហាគ្រួសារតែមួយ ដើម្បីសុខដុមនីយកម្មសហគមន៍ និងអភិវឌ្ឍមូលដ្ឋាននៅក្រោមម្លប់នៃសន្តិភាព។

ជាមួយគ្នានេះដែរ ឯកឧត្ដម កែ គឹមយ៉ាន បានណែនាំឱ្យសមាជិកទាំងអស់ត្រូវចូលរួមធានាសន្តិសុខ និងសុវត្ថិភាព១០០ភាគរយ គ្មាន​អំ​ពើ​ហិង្សា ឬបាតុភាពនានា ដែលរារាំង​ឬ​បំផ្លាញ​ការ​បោះ​ឆ្នោតដោយសហការ​ល្អ​ជាមួយនឹង​ គ.ជ.ប របស់ខេត្ត និងអាជ្ញាធរមូលដ្ឋាន​ពាក់ព័ន្ធ​ឲ្យ​បានម៉ត់ចត់ អង្គបោះឆ្នោតត្រូវថែទាំសុខភាព ត្រៀមឯកសារសម្រាប់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១ទាំងអស់គ្នានៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបន្តបម្រើប្រជាពលរដ្ឋនិងអភិវឌ្ឍខេត្តបន្ទាយមានជ័យឲ្យបានកាន់តែរីកចម្រើនឥតឈប់ឈរថែមទៀតតាមកម្មវិធីនយោបាយ ផែនការដាក់ចេញ៕

អត្ថបទដែលជាប់ទាក់ទង