គ.ជ.ប ប្រកាសផ្លូវការស្តីពីការបូកសរុបព្រឹត្តិការណ៍នៃការឃោសនាបោះឆ្នោត ក្នុងរយៈពេល ១៤ថ្ងៃ
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសផ្លូវការ អំពីការបូកសរុបព្រឹត្តិការណ៍នៃការឃោសនាបោះឆ្នោតក្នុងរយៈពេល ១៤ ថ្ងៃ ដែលបានបិទបញ្ចប់ នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈនេះ។
យោងតាមសេចក្តីប្រកាស បានបញ្ជាក់ថាយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា រយៈពេល១៤ថ្ងៃ បានដំណើរការប្រកបដោយភាពរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ៕