**វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្ររង ១០០% ចំនួន ៧០កន្លែង ដល់ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា សម្រាប់ចែកជូនយុវជនក្នុងស្រុកបវេល**កម្ពុជានាំយកផលិតផលអង្ករទៅបង្ហាញពិភពលោកក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារអន្តរជាតិនៅប្រទេសបារាំង**សម្តេចតេជោ ប្រកាសស្វាគមន៍ លោក ហៃ វណ្ណា ដែលផ្តាច់ខ្លួនចេញពី លោក សម រង្ស៉ី និងស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សារយៈពេល៤ឆ្នាំ នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង**មហាវិថីចំនួន២នៅភ្នំពេញ គ្រោងនឹងរៀបចំកែលម្អឱ្យប្រសើរឡើងដោយប្រើប្រាស់ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)**ប្រធានគណៈមេធាវីថ្មី សន្យាអនុវត្តតាម គោលនយោបាយ ៩ ចំណុចរបស់ខ្លួន**អភិបាលខេត្តកំពត អញ្ជើញប្រកាសចូលកាន់មុខតំណែង ជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត សាលាស្រុក ក្រុង និងបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត**រដ្ឋមន្រ្តីសុខាភិបាល៖ ក្នុងដង្ហើមចេញចូលរបស់យើង យើងត្រូវរកឱ្យឃើញអាទិភាព និងត្រូវធ្វើឱកាសទំាងឡាយឱ្យក្លាយជាកាលានុវត្តភាព ស្របទៅតាមកាលៈទេសៈ ទាំងវិស័យសាធារណៈនិងឯកជន**ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ៖ សម្ដេចមហាបវរធិបតី ជានាយករដ្ឋមន្ត្រី វ័យក្មេង សកម្ម និងជាបញ្ញវន្ត**រដ្ឋលេខាធិការក្រសួងសុខាភិបាល បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលផ្នែកសង្គ្រោះបន្ទាន់ និងរថយន្តគិលានសង្គ្រោះ**រណសិរ្ស កម្ពុជា-ឡាវ បានឯកភាពគ្នាចំនួន៨ចំណុចលើអនុស្សរណៈ ដើម្បីបន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញបិទការប្រកួតកីឡាប្រណាំងទូក និងបណ្តែតប្រទីប ក្នុងឱកាសបុណ្យចេញព្រះវស្សានៅខេត្តបាត់ដំបង ឆ្នាំ២០២៤**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា ដើម្បីអនុម័តរបៀបវារៈមហាសន្និបាតលើកទី៤៥**ក្រសួងសាធារណការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅគម្រោងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៤-២០២៦ និងកម្មវិធីបណ្តុះបណ្តាលមន្ត្រីបង្គោលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំកិច្ចប្រជុំពិភាក្សាលើកម្រៃសេវាអត្តសញ្ញាណកម្ម និងសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ**អភិបាលរងខេត្តកណ្តាល បញ្ជាក់ច្បាស់ថា ប្រសិនបើទូកណា មិនគោរពបទបញ្ជាផ្ទៃក្នុង និងត្រូវចាញ់ដោយស្វ័យប្រវត្តិ**ស្រូវពូជប្រមាណជាង២៥៧តោន ត្រូវបានរាជរដ្ឋាភិបាលចែកជូនដល់កសិករជាង ២ពាន់គ្រួសារ នៅស្រុកក្រូចឆ្មារ**កម្ពុជា ទទួលបានពានរង្វាន់អន្តរជាតិកម្រិត ពានរង្វាន់ជើងឯកធំ (Grand Champion) និងពានរង្វាន់ជើងឯក (Champion )តាមវិញ្ញាសាចំនួន២ ក្នុងព្រឹត្តិការណ៍ «ប្រកួតម៉ូតសក់ និងសម្រស់ អាស៊ីប៉ាស៊ីហ្វិក» លើកទី២៨ ឆ្នាំ២០២៤**ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះអនុញ្ញាតជូនសមាជិគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលបង្គំគាល់សម្ដែងការគួរសម**ស្លាកលេខយានយន្តនគរបាលជិត ២ពាន់គ្រឿង ត្រូវបានដកចេញពីបញ្ជីគ្រប់គ្រង ក្រោយបទបញ្ជារបស់សម្តេចធិបតីហ៊ុន ម៉ាណែត

ក្រសួងសាធារណការ ជំរុញក្រុមហ៊ុនកូរ៉េ ពន្លឿនការសាងសង់ផ្លូវជាតិលេខ៤៨ កោះកុងឱ្យសម្រេចតាមការកំណត់

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំត្រួតពិនិត្យរួមគ្នាលើកទី៤ លើវឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្នុងកិច្ចប្រជុំនោះក្រសួងបានជំរុញឱ្យក្រុមហ៊ុនសាងសង់កូរ៉េ ពន្លឿនការងារសាងសង់ផ្លូវជាតិលេខ៤៨ កោះកុង នៅក្នុងរដូវប្រាំងនេះឱ្យសម្រេចបានតាមគម្រោងផែនការដែលបានកំណត់។

ក្រសួងបញ្ជាក់ថា កិច្ចប្រជុំធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពសាងសង់ ស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង តាមរយៈការជំរុញផែនការអនុវត្តការគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារគ្រឿងចក្រ និងកម្លាំងពលកម្ម។ លើកឡើងនូវសំណូមពរ បញ្ហាប្រឈម និងដំណោះស្រាយរបស់ក្រុមហ៊ុន ព្រមទាំងទិសដៅការងារបន្តសំដៅពន្លឿនការងារសាងសង់នៅក្នុងរដូវប្រាំងនេះឱ្យសម្រេចបានតាមគម្រោង តាមផែនការដែលបានកំណត់។

ជាមួយគ្នានេះ ក្រសួងបានក្រើនរំឭក ដល់ក្រុមហ៊ុនសាងសង់ត្រូវយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស មិនត្រូវឱ្យមានភាពចន្លោះប្រហោង សំដៅធ្វើឱ្យខ្សែផ្លូវនេះមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង និងត្រូវយកចិត្តទុកដាក់ លើបញ្ហាសុវត្ថិភាពចរាចរណ៍តាមការដ្ឋានសាងសង់។ ធ្វើការបំពាក់គ្រឿងបរិក្ខាសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ និងជំរុញឱ្យក្រុមហ៊ុនសាងសង់កំណាត់ផ្លូវនេះត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកឱ្យបានជាដាច់ខាត។ ពិសេសត្រូវអនុលោមតាមលក្ខខណ្ឌអាទិភាពចំនួនពីរគឺ ទី១. សំណង់ផ្លូវមានគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង និងទី២.ការបញ្ចប់គម្រោងតាមផែនការដែលបានកំណត់។

ក្រសួងបន្ថែមថា គិតមកដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ គម្រោងលើកកម្រិតគុណភាពផ្លូវលេខ៤៨ សម្រេចវឌ្ឍនភាពការងារសាងសង់បាន៤២,៧១ភាគរយ ហើយគ្រោងបញ្ចប់វឌ្ឍនភាពសាងសង់នៅខែមេសា ឆ្នាំ២០២៥ខាងមុខ។ គួរជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែចាត់ទុកផ្លូវជាអាទិភាពចម្បងបន្ទាប់ពីមនុស្ស ព្រោះផ្លូវមិនត្រឹមតែជួយសម្រួលដល់ចរាចរប៉ុណ្ណោះទេ ថែមទាំងជាសរសៃឈាមទៅចិញ្ចឹមគ្រប់សរីរាង្គនៃការអភិវឌ្ឍជាតិ លើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាជន។

សូមរំឭកថា គម្រោងសាងសង់ផ្លូវ ជាតិលេខ៤៨ ត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ មានប្រវែង ១៤៨គីឡូម៉ែត្រ ចាប់ផ្តើមនៅត្រង់បំបែកផ្លូវជាតិលេខ៤ ចំណុចបង្គោលគីឡូម៉ែត្រលេខ១៤១+៧៥០ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់៧សង់ទីម៉ែត្រ និងជាប្រភេទបេតុងសរសៃដែកត្រង់ផ្លូវប្រសព្វ មានកម្រាស់២៥សង់ទីម៉ែត្រ។ គម្រោងផ្លូវនេះ គ្រោងបញ្ចប់ការសាងសង់នៅក្នុងអំឡុង ខែមិថុនា ឆ្នាំ២០២៤ ប៉ុន្តែធ្លាប់មានភាពយឺតយ៉ាវបណ្តាលមកពីកត្តាភូមិសាស្ត្រ អាកាសធាតុ និងបញ្ហាកូវីដ-១៩ ក្រុមហ៊ុនអនុវត្តការសាងសង់បានស្នើសុំពន្យាពេលចំនួន១០ខែ ដោយគ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥ វិញ៕

អត្ថបទដែលជាប់ទាក់ទង