ឯកឧត្តម គង់ សោភ័ណ្ឌ និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យមាឃបូជា ស្ថិតក្នុងបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្សមុនីចេតិយ ភ្នំព្រះរាជទ្រព្យ
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដល និងលោកជំទាវ ថេង ពុទ្ធិតា ព្រមទាំងសហការី នាថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជា(រាប់បាត) ស្ថិតក្នុងបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្សមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ក្នុងឃុំផ្សារដែក ស្រុកពញាឭ ខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។
ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើង នៅក្នុងចំណោម ព្រះសង្ឃចំនួន១,២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។
ព្រឹកថ្ងៃសីល ចំថ្ងៃមាឃបូជា សូមឱ្យប្រជាពលរដ្ឋបានជួបតែសុខរួចផុតពីទុក្ខទាំងឡាយ សូមឱ្យជួបតែមនុស្សល្អ ប្រាថ្នាអ្វីឱ្យសមដូចបំណង សូមឱ្យរោគាពាធទាំងឡាយជៀសឆ្ងាយ សូមឱ្យមានតែរឿងល្អចូលមកក្នុងជីវិត រកស៊ីមានបានប្រកបការងារអ្វីឱ្យបានសម្រេច ធ្វេីដំណេីរជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាព ក្រោមម្លប់សន្តិភាព៕