សម្តេច ម៉ែន សំអន អញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ រួចហើយ នៅខេត្តស្វាយរៀង
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ២០២៤ រួចហើយ នៅសាលាបឋមសិក្សាព្រះសីហនុ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សូមជម្រាបផងដែរថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ២០២៤ នេះ មណ្ឌលភូមិភាគ ៦ រួមមាន ខេត្តព្រៃវែង និងស្វាយរៀង និងមាន៧អាសន:។ ចំណែក ឯសមាជិក សមាជិកា ដែលមានសិទ្ធបោះឆ្នោតមានសរុប ៥២៣នាក់ ៕